Connect with us

បាល់ទាត់អន្តរជាតិ

Aston Villa ត្រៀម​ចែចង់​ខ្សែ​ប្រយុទ្ធ​ស្លាប Eden Hazard

Published

on

ក្លឹប Aston Villa ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​គោលដៅ​លើ​ខ្សែបម្រើ​ស្លាប​របស់​ក្លឹប​អធិរាជស Real Madrid គឺ​កីឡាករ Eden Hazard ដែល​ពួក​គេ​ចង់​បាន​នៅ​ឆ្នាំ 2023។ ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​​ចុងខែ​មុន Aston Villa ទើប​នឹង​បាន​ប្រកាស​តែងតាំង​គ្រូបង្វឹក​ថ្មី​ដែល​ជា​អតីត​គ្រូ​បង្វឹក​របស់​ក្លឹប Villarreal លោក Unai Emery មកស្នង​តំណែង​របស់ Steven Gerrard។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ Unai Emery បាន​ត្រឡប់​មក​កាន់​ទឹកដី​អង់គ្លេស​វិញ​ជាមួយ​នឹង Aston Villa ដែល​ក្រុម​កំពុង​ឈរ​នៅ​លេខរៀង​ទី 16 ក្នុង​តារាង Premier League និង​នៅ​ក្បែរ​តំបន់​ដែល​ត្រូវ​កាត់ចោល​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​​លោក Unai Emery ត្រូវ​បាន​គេ​គិត​ថា ក្លឹប​នឹង​ត្រូវ​ផ្តល់​សិទ្ធិ​ទិញ​លក់​កីឡាករ​ដល់​គាត់ ដើម្បី​​រុះរើ​ក្រុម​ឡើង​វិញ​ខែ​មករា​ខាង​មុខ​នេះ។ ដោយ​ឡែក​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Defensa Central បាន​ឲ្យ​ដឹង​ថា Aston Villa កំពុង​មាន​មហិច្ឆតា​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Eden Hazard ហើយ​កីឡាករ​រូប​នេះ​ធ្លាប់​មាន​ទម្រង់​លេង​លេច​ធ្លោរ​កាល​ពី​គាត់​ប្រកប​អាជីព​នៅ​ទឹកដី​អង់គ្លេស។

ស្របពេល​ដែល​កុងត្រា​របស់ Eden Hazard នៅ​សល់​ត្រឹមតែ 20 ខែ​នោះ​ក្លឹប Real Madrid នឹង​ពិចារណា​លក់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ ព្រោះ​ប្រសិន​បើ​ពួក​គេ​មិន​លក់​គាត់​ចេញ​ទេ Eden Hazard នឹង​ចាកចេញ​ពី​ក្លឹប​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ពេល​កុងត្រា​ផុត​កំណត់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២