Connect with us

បាល់ទាត់អន្តរជាតិ

Aston Villa កំពុង​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Mario Hermoso

Published

on

ក្លឹប Aston Villa ត្រូវ​បាន​គេ​អះអាង​ថា បាន​កំណត់​ដៅ​​ច្បាស់លាស់ និង​មាន​ឱកាស​ខ្ពស់ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ Mario Hermoso របស់​ក្លឹប Atletico Madrid នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ក្លឹប 2 ផ្សេង​ទៀត​ដែល​មាន AC Milan និង Juventus ត្រូវ​បាន​គេ​ដឹង​ថា ក៏​ចង់​បាន ​Hermoso ដែរ។

បច្ចុប្បន្ន Aston Villa កំពុង​ប្រជែង​ជា​មួយ Tottenham Hotspur និង Manchester United ក្នុង​ដណ្ដើម​យក​ចំណាត់​ថ្នាក់ Top-4 ក្នុង​តារាង Premier League។ ក្រុម​របស់​លោក Unai Emery កំពុង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ទទួល​បាន​កៅ​អី​លេង UCL រដូវកាល​ក្រោយ ហើយ​ច្បាស់​ណាស់​ថា ពួក​គេ​នឹង​ត្រូវ​ការ​បង្រឹង​បន្ថែម​នូវ​ទម្រង់​លេង​របស់​ក្រុម ដោយ​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​បន្ថែម។

ជាក់​ស្ដែង​ថ្មីៗ​នេះ​យោងតាម​របាយការណ៍​ពី Calciomercato បាន​ឲ្យ​ដឹង​ថា Aston Villa កំពុង​ពិចារណា​ពី​លទ្ធភាព​ដើម្បី​ផ្ទេរ Hermoso នៅ​រដូវក្ដៅ​ខាង​មុខ។ កីឡាករ​វ័យ 28 ឆ្នាំ​រូបនេះ​កំពុង​ស្ថិត​ក្នុង​ឆ្នាំ​ទី 5 របស់​គាត់​ជាមួយ Atletico Madrid ដោយ​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 164 ប្រកួត និង​ស៊ុត​បញ្ចូលទី​បាន 10 គ្រាប់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២