បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រក្លឹបបិសាចក្រហម រៀបគម្រោងធ្វើបាតុកម្មប្រឆាំងនឹងប្រធានក្លឹប Glazer ពេល Manchester United ប៉ះជាមួយ Norwich នៅសប្ដាហ៍នេះ

ក្រុមអ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United គ្រោងនឹងធ្វើបាតុកម្មជាថ្មីម្ដងទៀត ប្រឆាំងនឹងគ្រួសារអភិជន Glazer ដែលជាម្ចាស់ក្លឹបបិសាចក្រហម។ ការធ្វើបាតុកម្មនេះ គ្រោងនឹងធ្វើឡើងក្នុងការប្រកួតរបស់ពួកគេនៅ Old Trafford ទល់នឹង Norwich ថ្ងៃសៅរ៍សប្ដាហ៍នេះ។
អ្នកគាំទ្រក្លឹបបិសាចក្រហមមិនអាចអត់ធ្មត់បានចំពោះម្ចាស់ក្លឹបរបស់ពួកគេ ដែលបានធ្វើឲ្យក្លឹបធ្លាក់ទៅក្នុងភាពដុនដាបខ្លាំង។ យ៉ាងណាមិញ មានការតវ៉ានៅ Old Trafford កាលពីឆ្នាំមុនមួយផងដែរ ដោយធ្វើសម្រាប់ការឆ្លើយតបទៅនឹងបរាជ័យក្នុងការប្រកួត Super League។
គួរដឹងផងដែរថា ក្តីស្រមៃចង់ប្រជែងយកពាន Premier League នៅរដូវកាលនេះ បានរសាត់បាត់ទៅតាំងពីយូរយារណាស់មកហើយសម្រាប់ Manchester United ដែលពួកគេបានសម្លឹងមើលត្រឹមតែ Top 4 ប៉ុនណ្ណោះ។
ការចុះហត្ថលេខារបស់ Cristiano Ronaldo, Jadon Sancho និង Raphael Varane មិនបានប្រែក្លាយ Manchester United ឲ្យប្រសើរឡើងឡើយ ទោះបីពួកគេមានសុទ្ធតែកំពូលតារាឆ្នើមនៅក្នុងក្រុមក៏ដោយ។ លើសពីនេះទៅទៀត ពួកគេបានបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាគ្រូបង្វឹក កាលពីខែវិច្ឆិកា ហើយ Ralf Rangnick បានមកដឹកនាំបន្ត ដើម្បីជួយស្រោចស្រង់ក្រុមឡើងវិញ។
ប្រភព: 90 Min