បាល់ទាត់អន្តរជាតិ
អ្នកប្រដាល់ Conor McGregor បង្ហាញចំណាប់អារម្មណ៍ក្នុងការទិញក្លឹប Liverpool

អ្នកប្រដាល់សញ្ជាតិអៀរឡង់ Conor McGregor បានបង្ហើបថា គាត់មានការចាប់អារម្មណ៍ក្នុងការទិញក្លឹបហង្សក្រហម Liverpool បន្ទាប់ពីឃើញក្រុមហ៊ុនអាមេរិក Fenway Sports Group បានចេញសេចក្តីប្រកាសដាក់លក់ក្លឹបមួយនេះនៅលើទីផ្សារ។
យ៉ាងណាមិញបើយោងទៅតាម ការចុះផ្សាយរបស់ Forbes បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool មានតម្លៃប្រមាណជា 5 ប៊ីលានដុល្លារអាមេរិក។ ដំបូងឡើយក្រុមហ៊ុន Fenway Sports Group (FSG) បានទិញក្លឹបនេះតម្លៃប្រហែល 300 លានផោន កាលពីឆ្នាំ 2010។
តាមពិតទៅតារាឆ្នើមរបស់ UFC កីឡាករ McGregor គឺជាអ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United ហើយគ្រប់គ្នាមានការភ្ញាក់ផ្អើលទៅពេលឃើញគាត់ក្លាយជាបេក្ខភាពមួយ ដែលអាចនឹងក្លាយជាម្ចាស់ក្លឹបបន្ទាប់របស់ Liverpool ដោយ McGregor បានបង្ហោះជាផ្លូវការណ៍នៅលើ Twitter របស់គាត់ថា គាត់ចាប់អារម្មណ៍ទិញក្លឹបនេះ។
ប្រភព: Sportsmole