Connect with us

បាល់ទាត់អន្តរជាតិ

នាយក​ប្រតិបត្តិ​របស់​ក្លឹប Bayern Munich ប្រាប់​ថា ពួក​គេ​​ស្រឡាញ់ Cristiano Ronaldo ប៉ុន្តែ…

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ នាយក​ប្រតិបត្តិ​របស់​ក្លឹប Bayern Munich លោក Oliver Kahn បាន​និយាយ​ថា ពួក​គេ​ស្រឡាញ់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo។ យ៉ាង​ណា Kahn បាន​និយាយ​បែប​នេះ ស្រប​ពេល​ដែល​កំពុង​ច្រានចោល​ការ​ពីពាក្យ​ចចាម​អារ៉ាម​នៃ​ការ​ផ្ទេរ Cristiano Ronaldo ផង​ដែរ។

យ៉ាង​ណា​មិញ​បច្ចុប្បន្ន Cristiano Ronaldo ​កំពុង​​ស្វែង​រក​ក្លឹប​ថ្មី ខណៈ​ដែល​គាត់​កំពុង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​ក្លឹប​បិសាចក្រហម Manchester United បាន​ផ្ដាច់កុងត្រា​របស់​​គាត់មុន​កំណត់​​កាល​​ពី​សប្តាហ៍​មុន​។

លោក Oliver Kahn បាន​និយាយ​ប្រាប់ Sky Sports អាឡឺម៉ង់​ថា៖ “យើង​មាន​គំនិត​ច្បាស់​លាស់, ចក្ខុវិស័យ​ច្បាស់លាស់​អំពី​របៀប​ដែល​ក្រុម​របស់​យើង​គួរ​តែ​រៀប​ទម្រង់​លេង​បែប​ណា។ យើង​ទាំង​អស់​គ្នា​កោតសរសើរ​គាត់ តែ​គ្មាន​ការពិភាក្សា​ផ្ទេរ​ណា​មួយ​ទេ។ យើង​ទាំង​អស់គ្នា​ស្រឡាញ់ Cristiano Ronaldo ប៉ុន្តែ​ការ​ផ្ទេរ​នោះ​ជា​អ្វី​ដែល​មិន​សម​នឹង​ទស្សនៈ​វិស័យ​របស់​យើង”។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២