Connect with us

បាល់ទាត់អន្តរជាតិ

Paul Scholes ប្រាប់​គ្រូ​បង្វឹក​របស់​បិសាចក្រហម​ឲ្យ​ប្រើប្រាស់​ខ្សែបម្រើ​រូប​នេះ​ជា​ជម្រើស​ដំបូង​មុន Sofyan Amrabat

Published

on

អតីត​កីឡាករ​មួយ​រូប​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​លោក Paul Scholes បាន​និយាយ​ថា Christian Eriksen គឺ​ជា​កីឡាករ​បាល់ទាត់​ដែល​មាន​សមត្ថភាព​លេង​ល្អ​ជាង Sofyan Amrabat ហើយ​គ្រូ​បង្វឹក​របស់​ក្លឹប​គួរ​តែ​សម្រេច​ចិត្ត​លើ​ការ​ប្រើប្រាស់​ខ្សែបម្រើ​រូប​នេះ​ជា​ជម្រើស​ដំបូង​ផង​ដែរ។

យ៉ាង​ណា​មិញ នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Copenhagen កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Christian Eriksen បាន​ក្លាយ​ជា​ជម្រើស​បម្រុង នៅ​ក្នុង​តង់ទី​មួយ ហើយ​នៅ​ពេល​ចាប់​ផ្ដើម​តង់​ទីពីរ​ទើប​គាត់​ប្ដូរ​ចូល​ដោយ​ជំនួស Sofyan Amrabat។ ក្រោយ​ចប់​ការ​ប្រកួត Manchester United បាន​យក​ឈ្នះ 1-0 ទល់​នឹង Copenhagen ហើយ​ខ្សែបម្រើ Christian Eriksen ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត (Player of the Match)។

Amrabat ក៏​បាន​ព្យាយាម​រក​គ្រាប់បាល់​ដែរ ក្នុង​អំឡុង​ពេល​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​សម​ក្នុង​តង់​ទីមួយ។ យ៉ាង​ណា Paul Scholes ជឿ​ថា Amrabat មិន​គួរ​ត្រូវ​បាន​ប្រើប្រាស់​ជា​ជម្រើស​ដំបូង​ជំនួស Eriksen ឡើយ។ Paul Scholes បាន​និយាយ​ថា៖ “វា​មាន​អារម្មណ៍​ដូចជា​យើង​កំពុង​មើល​ការ​ប្រកួត Europa League ក្នុង​តង់​ទីមួយ។… តង់​ទី​ពីរ​ល្អ​ជាង ព្រោះ​អ្នក​បាន​នាំ​យក​កីឡាករ​ល្អ​ចូល។ Christian Eriksen គឺ​ជា​អ្នកនាំ​លេង ជា​កីឡាករ​បាល់ទាត់​ល្អ។ ខ្ញុំ​មិន​មែន​មិន​គោរព​ Amrabat ទេ គាត់​លេង​តាម​របៀប​របស់​គាត់។ ប៉ុន្តែ​គាត់​មិន​មែន​ជា​កីឡាករ​ដែល​បង្កើត​ឱកាស​នៃ​ការ​លេង​ទេ”។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២