បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Porto ប្រាប់ថា ក្លឹបរបស់លោកនៅតែបើកចំហរសម្រាប់ Cristiano Ronaldo ជានិច្ច
ថ្មីៗនេះប្រធានក្លឹប FC Porto លោក Pinto da Costa បានលើកឡើងថា គាត់នៅតែបើកចំហរក្នុងការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Cristiano Ronaldo ជានិច្ច ប្រសិនបើតារាឆ្នើមរូបនេះអាចចរចាត្រូវគ្នាជាមួយក្លឹបរបស់លោក។
យ៉ាងណា Da Costa បានលើកឡើងផងដែរថា ក្លឹប FC Porto របស់ខ្លួនមិនអាចមានលទ្ធភាពរ៉ាប់រងលើប្រាក់ខែដែល Cristiano Ronaldo ធ្លាប់ទទួលបាននោះឡើយ ដែលដូចទៅនឹងក្លឹបដទៃទៀតនៅក្នុងប្រទេសព័រទុយហ្គាល់ដែរ។ លើសពីនេះទៀត Da Costa បានអះអាងទៀតថា គ្មានក្លឹបណាមួយនៅក្នុងប្រទេសកំណើតរបស់ Cristiano Ronaldo អាចរ៉ាប់រងលើប្រាក់ខែដ៏ច្រើនរបស់គាត់បានទេ។
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បច្ចុប្បន្នជាកីឡាករដែលគ្មានតម្លៃខ្លួនបន្ទាប់ពីបានចប់កុងត្រាជាមួយក្លឹប Manchester United កាលពីខែមុន។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះកំពុងហ្វឹកហាត់នៅទីលានរបស់ក្លឹប Real Madrid ខណៈដែលការផ្ទេរទៅក្លឹបណាមួយមិនទាន់ប្រាកដនៅឡើយ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់