បាល់ទាត់អន្តរជាតិ
ធ្លាប់ជាអតីតកីឡាកររបស់ក្រុមជម្រើសជាតិបារាំង ប៉ុន្តែ Gignac ប្រាប់ថា ខ្លួនចង់ឲ្យ Messi លើកពាន World Cup ជាមួយអាហ្សង់ទីន
ក្រុមជម្រើសជាតិអាហ្សង់ទីននឹងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ជាលើកទី 6 របស់ពួកគេនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដែលត្រូវប៉ះជាមួយនឹងអតីតម្ចាស់ជើងឯកបារាំង។ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័តនេះដែរ អ្នកវិភាគ និងកីឡាករជាច្រើនមានការទស្សន៍ទាយរៀងៗខ្លួនរបស់ពួកគេ ទាក់ទងនឹងក្រុមដែលនឹងក្លាយជាម្ចាស់ពានឆ្នាំនេះ។
ដោយឡែកខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Tigres និងធ្លាប់ជាអតីតកីឡាកររបស់ក្រុមជម្រើសជាតិបារាំង Andre-Pierre Gignac បានបង្ហាញពីបំណងរបស់គាត់ដោយបើកចំហរច្បាស់ៗថា គាត់ចង់ឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនដែលដឹកនាំដោយកាពីតែនក្រុម Lionel Messi យកឈ្នះប្រទេសកំណើតរបស់គាត់ ហើយក្លាយជាម្ចាស់ពាន World Cup 2022។
បន្ទាប់ពីការប្រកួតវគ្គ 8 ក្រុមចុងក្រោយរវាងអាហ្សង់ទីន និងហូឡង់ កីឡាករ Andre-Pierre Gignac ត្រូវបានសួរដោយ FOX Sports អំពីប្រទេសដែលគាត់ចង់ឲ្យក្លាយជាម្ចាស់ពាន World Cup។ ខ្សែប្រយុទ្ធ Andre-Pierre Gignac បាននិយាយថា៖ “នៅប្រទេសអាហ្សង់ទីន ពួកគេចង់ឈ្នះ World Cup ដោយសារតែ Messi។ ខ្ញុំជាជនជាតិបារាំង ប៉ុន្តែខ្ញុំចង់ឃើញ Messi លើកពាន World Cup ព្រោះគាត់សមនឹងទទួលបានវា សម្រាប់ការចំណាយពេលជាច្រើនរបស់គាត់ជាមួយបាល់ទាត់”។
ប្រភព: En.as.com
-
បាល់ទាត់អន្តរជាតិ5 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ5 days ago
មូលហេតុដែល Sergi Roberto បដិសេធមិនផ្ទេរទៅលេងនៅ PL និងសុខចិត្តចូលរួមជាមួយក្លឹប Como