បាល់ទាត់អន្តរជាតិ
Barcelona និងក្លឹបធំៗជាច្រើន កំពុងចោមរោមចង់ចុះហត្ថលេខាលើ Amrabat
ក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបជាច្រើនទៀតនៅ Premier League បច្ចុប្បន្នកំពុងប្រជែងគ្នា ដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្ដាល Sofyan Amrabat ដែលជាកីឡាករបង្ហាញខ្លួនបានលេចធ្លោរបំផុតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022។
កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីបារាំងលោក Emmanuel Macron បានពោលសរសើរថា Sofyan Amrabat ជាខ្សែបម្រើល្អបំផុត នៅពេលដែលគាត់បានទៅលេងនៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមជម្រើសជាតិម៉ារ៉ុក បន្ទាប់ពីពួកគេចាញ់បារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ឥឡូវនេះក្លឹបធំៗជាច្រើនដូចជា Chelsea, Liverpool, West Ham United និង Newcastle United កំពុងតម្រង់ជួរគ្នា ដើម្បីបញ្ចុះបញ្ចូលកីឡាករម៉ារ៉ុករូបនេះ ឲ្យចូលរួមជាមួយក្លឹបរបស់ពួកគេ។ បច្ចុប្បន្ន Sofyan Amrabat ជាកម្មសិទ្ធិរបស់ក្លឹប Fiorentina ដែលមានកុងត្រាដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024។
ទន្ទឹមនឹងនេះដែរ យោងតាមរបាយការណ៍ពី Calciomercato បានឲ្យដឹងថា ក្លឹប Barcelona ចង់ចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Sofyan Amrabat ដើម្បីមកជំនួសកន្លែងរបស់ Sergio Busquets ដែលមានវ័យកាន់តែចាស់ និងត្រៀមចាកចេញនៅពេលឆាប់ៗខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលនេះដែរបានបន្ថែមថា ក្លឹប Fiorentina កំពុងព្យាយាមបញ្ចុះបញ្ចូល Sofyan Amrabat ឲ្យបន្តកុងត្រាថ្មី ដើម្បីរារាំងការចាកចេញរបស់ខ្សែបម្រើរូបនេះ រឺអាចលក់គាត់ចេញក្នុងទំហំទឹកប្រាក់ខ្ពស់។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ1 day ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ