បាល់ទាត់អន្តរជាតិ
ទោះខ្ចីជើង Joao Felix ប៉ុន្តែក្លឹបតោខៀវ Chelsea នៅតែដាក់គោលដៅចង់បានខ្សែប្រយុទ្ធរូបនេះ
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការក្នុងការនាំយក Marcus Thuram ទៅកាន់កីឡដ្ឋាន Stamford Bridge ក្នុងខែនេះ បើទោះបីជាពួកគេបានចុះហត្ថលេខាលើ Joao Felix ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះក៏ដោយ។
កាលពីថ្ងៃពុធម្សិលមិញ ក្លឹបតោខៀវបានបញ្ជាក់ជាផ្លូវការណ៍ថា Joao Felix គឺជាកីឡាករចំណូលថ្មីរបស់ខ្លួនដែលខ្ចីជើងពី Atletico Madrid។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកសារព័ត៌មានអ៊ីតាលី Fabrizio Romano បានលើកឡើងថា ការផ្ទេរ Joao Felix មិនមែនជាផែនការទាំងមូលរបស់ក្លឹបនោះទេ ដោយគេនៅតែដាក់រ៉ាដាទៅលើខ្សែប្រយុទ្ធ Marcus Thuram និងចង់នាំកីឡាកររូបនេះមកកាន់ទឹកដី Premier League។
យ៉ាងណាមិញ Marcus Thuram ស៊ុតបញ្ចូលទីបាន 41 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 26 ដង ក្នុងការបង្ហាញខ្លួនសរុប 119 ដង សម្រាប់ក្លឹប Monchengladbach ចាប់តាំងពីការផ្ទេរពីក្លឹប Guingamp ក្នុងឆ្នាំ 2019 មក។
ប្រភព: Sportsmole