បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍ខ្សែការពារស្លាប ដែលមានតម្លៃត្រឹមតែ 25 លានអឺរ៉ូ
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើការផ្ទេរមួយសម្រាប់ខ្សែការពារស្លាបរបស់ក្លឹប VfB Stuttgart គឺកីឡាករ Borna Sosa។
ខ្សែការពារស្លាបឆ្វេងសញ្ជាតិក្រូអាត Borna Sosa អាចមានតម្លៃត្រឹមតែ 25 លានអឺរ៉ូប៉ុណ្ណោះ។ យោងតាមរបាយការណ៍របស់ Kicker បានឲ្យដឹងថា ក្លឹប Barcelona មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Borna Sosa ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ ប៉ុន្តែ Sosa ហាក់ដូចជាមិនចង់ចាកចេញ ព្រោះចង់ជួយ Stuttgart ឲ្យរួចផុតពីតំបន់ដែលត្រូវកាត់ចោល។
យ៉ាងណាមិញ Borna Sosa គឺជាអតីតកីឡាកររបស់ក្លឹប Dinamo Zagreb ដែលបានផ្ទេរមក Stuttgart កាលពីរដូវកាលឆ្នាំ 2018-2019 និងធ្លាប់ឈ្នះ Croatian Champion បានបីដង, Croatian Cup បានពីរដង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS