បាល់ទាត់អន្តរជាតិ
Arsenal អាចនឹងផ្ទេរខ្សែបម្រើ Declan Rice ជាមួយនឹងតម្លៃជិត 100 លានផោន
ថ្មីៗនេះខ្សែបម្រើ Declan Rice ដែលមានតួនាទីជាកាពីតែនក្រុមរបស់ West Ham United ផងនោះ ត្រូវបានគេរាយការណ៍ថា កំពុងក្លាយជាគោលដៅកំពូលមួយនៃការចង់បានរបស់ក្លឹបកាំភ្លើងធំ Arsenal។ ជាមួយគ្នានេះដែរ គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំលោក Mikel Arteta ក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការបំបែកកំណត់ត្រាផ្ទេរដែលចំណាយប្រាក់ដ៏ធំសម្បើមក្នុងខែមករានេះ។
ខ្សែបម្រើសញ្ជាតិអង់គ្លេស Declan Rice គ្រោងនឹងចាកចេញពីក្លឹបញញួរធំ West Ham United នៅរដូវក្តៅនេះ ខណៈដែលក្លឹបរបស់គាត់បានទាមទារយ៉ាងហោចណាស់ 100 លានផោនសម្រាប់ការចាកចេញរបស់កីឡាកររូបនេះ។
ទោះជាយ៉ាងណាក៏ដោយ Arsenal ត្រូវបានគេគិតថា នឹងមិនអាចចំណាយប្រាក់ដល់ 100 លានផោនឡើយ តែពួកគេនឹងព្យាយាមចរចាជាមួយ West Ham United ហើយលោក Mikel Arteta ពិតចង់បានកីឡាកររូបនេះ ដើម្បីពង្រឹងតំបន់ខ្សែបម្រើរបស់គាត់រយៈពេលវែង។ លើសពីនេះទៀតក្លឹបប្រហែលជាមិនរារាំងការចំណាយដែលស្របតាមបំណងរបស់គ្រូបង្វឹករូបនេះឡើយ ដោយពួកគេធ្លាប់បានចំណាយប្រាក់ផ្ទេរ Nicolas Pepe រហូតដល់ 72 លានផោនឯណោះ កាលពីឆ្នាំ 2019។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)