បាល់ទាត់អន្តរជាតិ
Martin Odegaard ថា កីឡាកររបស់ Manchester City រូបនេះ គឺជាមនុស្សដែលគាត់ត្រូវរៀនសូត្រតាម
កីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal និងជាកាពីតែនក្រុម Martin Odegaard បាននិយាយថា គាត់ព្យាយាមរៀនពីកីឡាករឆ្នើម Kevin De Bruyne របស់ក្លឹបមេឃខៀវ Manchester City។ យ៉ាងណាមិញ កាលពីការប្រកួតរំលងអាធ្រាតយប់មិញនេះ Manchester City បានយកឈ្នះ Arsenal ក្នុងលទ្ធផល 3-1 ខណៈដែល Kevin De Bruyne គឺជាម្ចាស់គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតផងដែរ។
ដោយឡែកនៅពេលនេះ Manchester City បានឡើងទៅឈរនៅកំពូលតារាងបណ្ដោះអាសន្ននៃតារាង Premier League និងបានទម្លាក់ Arsenal ឲ្យមកឈរនៅលេខរៀងទី 2 វិញ ប៉ុន្តែក្លឹបកាំភ្លើងធំនៅសល់ចំណេញ 1 ប្រកួតទៀត ដើម្បីមានឱកាសលោតទៅឈរនៅកំពូលតារាងវិញ។
ក្រោយការប្រកួតបញ្ចប់ទៅ Odegaard បានរៀបរាប់ប្រាប់ទៅកាន់កាសែត Evening Standard ថា De Bruyne ជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោក ហើយសមត្ថភាពនៅលើទីលានរបស់គាត់ មិនអាចមានការប្រៀបធៀបទៅនឹង ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្សិករូបនេះបានឡើយ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)