បាល់ទាត់អន្តរជាតិ
Manchester United ត្រៀមផ្ទេរខ្សែការពារ Kim Min-jae នៅចុងបញ្ចប់នៃរដូវកាលនេះ
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានទាក់ទងជាមួយអ្នកតំណាងរបស់ Kim Min-jae រួចហើយ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែការពារកណ្ដាលរបស់ក្លឹប Napoli ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនៅចុងបញ្ចប់នៃរដូវកាលនេះ។
ក្លឹបបិសាចក្រហមបច្ចុប្បន្នមានទម្រង់លេងល្អនៅតំបន់ការពារកណ្ដាល និងមានបេក្ខភាពខ្សែការពារដូចជា Lisandro Martinez, Raphael Varane, Victor Lindelof និង Harry Maguire។ ទន្ទឹមនឹងនេះ Axel Tuanzebe និង Phil Jones ក៏ជាកីឡាករដែលស្ថិតនៅក្នុងកុងត្រារបស់ក្លឹបផងដែរ ប៉ុន្តែអ្នកទាំង 2 នឹងត្រូវផុតកំណត់កុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះហើយ ហើយត្រូវបានគេរំពឹងថា នឹងចាកចេញពី Old trafford ដោយគ្មានតម្លៃខ្លួន។
ដោយឡែក Maguire ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពី Manchester United ផងដែរ នៅរដូវក្តៅខាងមុខ។ ដោយសារកន្លែងទំនេរ ក្លឹបបិសាចក្រហមនឹងត្រូវការបេក្ខភាពខ្សែការពារកណ្ដាលថ្មីម្នាក់បន្ថែមទៀត។ បើយោងតាម Calciomercato បានឲ្យដឹងថា ក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យកាលមួយនេះ បានធ្វើការទាក់ទងជាមួយអ្នកតំណាងរបស់ខ្សែការពារកូរ៉េខាងត្បូង Kim Min-jae រួចហើយ។ ការផ្ទេរនឹងដំណើរការនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ3 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម