បាល់ទាត់អន្តរជាតិ
តារាឆ្នើម 5 រូប ដែលត្រៀមចាកចេញពីក្លឹបរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ
វាមិនមែនជារឿងរីករាយឡើយសម្រាប់អ្នកគាំទ្រក្នុងការឃើញកីឡាករជាទីស្រឡាញ់របស់ខ្លួនចាកចេញពីក្លឹបរបស់ពួកគេ។ ប៉ុន្តែវាជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗ ដែលមិនអាចហាមឃាត់បាន។ មានហេតុផលជាច្រើនដែលកីឡាករអាចចាកចេញពីក្លឹបរបស់ពួកគេ ដោយផ្អែកលើកុងត្រា និងស្ថានភាពរបស់ក្លឹប។
ជាទូទៅមានហេតុផលមួយគឺពួកគេអាចមានអារម្មណ៍ថា មិនសូវមានតម្លៃ រឺមិនទទួលបានការយកចិត្តទុកដាក់ពីក្លឹបដែលខ្លួនកំពុងរួមរស់ជាមួយ។ ស្រដៀងគ្នានេះដែរ អាចនឹងមកពីពួកគេបានបាត់បង់ឱកាសបង្ហាញសមត្ថភាពនៅលើទីលានប្រកួត។ ដោយឡែកថ្ងៃនេះយើងនឹងមកមើលតារាឆ្នើម 5 រូប ដែលផុតកុងត្រាជាមួយក្លឹប ហើយប្រាកដស្ទើរតែ 100 ភាគរយ ក្នុងការចាកចេញពីក្លឹបរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។
1. Youri Tielemans ត្រៀមចាកចេញពី Leicester City
2. Pierre-Emerick Aubameyang ត្រៀមចាកចេញពី Chelsea
3. Roberto Firmino ត្រៀមចាកចេញពី Liverpool
4. Marco Asensio ត្រៀមចាកចេញពី Real Madrid
5. Milan Skriniar ត្រៀមចាកចេញពី Inter Milan
ប្រភព: Sportskeeda