បាល់ទាត់អន្តរជាតិ
Cody Gakpo នឹងខកខានមិនបានចូលលេងសម្រាប់ការប្រកួតបើកឆាករបស់ហូឡង់ ដែលត្រូវប៉ះនឹងបារាំង
ខ្សែប្រយុទ្ធឆ្នើម Cody Gakpo ដែលជាកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ 4 នាក់ផ្សេងទៀត ដែលបានដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់ សម្រាប់ការប្រកួតជម្រុះជើងឯកយូរ៉ូ 2024 នាពេលខាងមុខ។ ដូច្នេះគាត់នឹងខកខានការប្រកួតបើកឆាកនៅថ្ងៃសុក្រ ក្នុងពូល B ដែលត្រូវប៉ះនឹងគីឡូធ្ងន់បារាំង។
ដូចដែលបានរំពឹងទុក Cody Gakpo ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិដែលដឹកនាំដោយលោក Ronald Koeman សម្រាប់ការប្រកួតរបស់ពួកគេនៅយូរ៉ូនេះ។ ការប្រកួត World Cup ឆ្នាំ 2022 ក្នុងប្រទេសកាតាកន្លងទៅ ខ្សែប្រយុទ្ធរូបនេះមានទម្រង់លេងលេចធ្លោរយ៉ាងខ្លាំង និងរកបានគ្រាប់បាល់បញ្ចូលទីស្ទើរគ្រប់ប្រកួតរបស់ក្រុមបញ្ចខែលទឹកក្រូចហូឡង់។
ទោះជាយ៉ាងណាក៏ដោយនៅថ្ងៃនេះ សហព័ន្ធកីឡាបាល់ទាត់របស់ហូឡង់បានចេញសេចក្ដីប្រកាសជាផ្លូវការណ៍ថា កីឡាករវ័យ 23 ឆ្នាំ Cody Gakpo គឺជាកីឡាករមួយរូបក្នុងចំណោមកីឡាករផ្សេងទៀត ដែលបានធ្លាក់ខ្លួនឈឺ ហើយគាត់ត្រូវបានដកឈ្មោះចេញពីការប្រកួតនាពេលខាងមុខ។ កីឡាករមួយចំនួនដូចជា Matthijs de Ligt, Joey Veerman, Sven Botman និង Bart Verbruggen ក៏ត្រូវបានគេដឹងថា កំពុងមានជម្ងឺដែរ ហើយអាចនឹងមិនបានចូលរួមនៅក្នុងការប្រកួតវគ្គជម្រុះនៅចុងសប្ដាហ៍នេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo