បាល់ទាត់អន្តរជាតិ
តា Perez ប្រាប់គ្រូបង្វឹកលោក Carlo Ancelotti ត្រូវតែលក់កីឡាករមួយចំនួនចេញ បើចង់បានកីឡាករចំណូលថ្មីចូលក្លឹប
ប្រធានក្លឹប Real Madrid លោក Florentino Perez បានព្រមានអ្នកចាត់ការទូទៅលោក Carlo Ancelotti ថា គាត់ត្រូវតែលក់កីឡាករមួយចំនួនចេញ ប្រសិនបើចង់ចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមនៅរដូវក្តៅនេះ។
យ៉ាងណាមិញ ក្លឹប Real Madrid នៅតែផ្ដោតអារម្មណ៍លើការចុះហត្ថលេខាជាមួយ Kylian Mbappe របស់ PSG លើការផ្ទេរដោយគ្មានតម្លៃខ្លួន ហើយក្លឹប Real Madrid នឹងព្យាយាមលក់ចេញ កីឡាករដូចជា Isco, Marcelo និង Gareth Bale នៅពេលដែលកុងត្រារបស់កីឡាករទាំងនោះ ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
លើសពីនេះទៅទៀតក្លឹប Real Madrid សង្ឃឹមថា នឹងប្រមូលប្រាក់បានជិត 100 លានអឺរ៉ូ តាមរយៈការលក់ចេញកីឡាករដែលនៅមានតម្លៃខ្លួនដូចជា Dani Ceballos, Luka Jovic និង Eden Hazard ខណៈដែលកីឡាករវ័យក្មេងដែលដាក់ឲ្យខ្ចីជើងមាន Takefusa Kubo, Brahim Diaz និង Reinier Jesus ក៏អាចនឹងលក់ផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ត្រៀមចាយលុយ 100 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Benfica
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!