បាល់ទាត់អន្តរជាតិ
Eden Hazard ជឿថា គាត់នឹងអាចមានទម្រង់លេងល្អឡើងវិញ ដូចកាលនៅជាមួយ Chelsea
ខ្សែប្រយុទ្ធស្លាប ដែលពូកែញាក់បាល់ Eden Hazard មានទំនុកចិត្តថា គាត់នៅតែអាចឈានដល់កម្រិតកំពូលដូចដែលគាត់ធ្លាប់បានបង្ហាញដល់អ្នកគាំទ្រ ក្នុងអំឡុងពេលដែលគាត់លេងឲ្យក្លឹបតោខៀវ Chelsea។
Eden Hazard ដែលបច្ចុប្បន្នមានវ័យ 31 ឆ្នាំបានជួបការលំបាកជាខ្លាំងនៅ Real Madrid ទាំងបញ្ហារបួស និងសម្ពាធពីអ្នកគាំទ្រ ដែលសមត្ថភាពរបស់គាត់ហាក់ដូចជាមិនសាកសមនឹងតម្លៃផ្ទេរ 100 លានអឺរ៉ូឡើយ។ Hazard ស៊ុតបញ្ចូលទីបានត្រឹមតែ 6 គ្រាប់ប៉ុណ្ណោះ ក្នុង 65 ប្រកួតបន្ទាប់ពីការផ្ទេររបស់គាត់ពី Stamford Bridge កាលពីឆ្នាំ 2019។
កីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard បច្ចុប្បន្នកំពុងត្រឡប់ពីការវះកាត់កំភួនជើងរបស់គាត់ ហើយអាចត្រឡប់មកហ្វឹកហាត់វិញមុនដាច់ខែមេសានេះ។ របាយការណ៍របស់ Sport បានអះអាងថា Hazard នៅតែមានអារម្មណ៍ថា គាត់អាចនឹងមានទម្រង់លេងដល់កម្រិតកំពូល ដូចកាលគាត់នៅជាមួយតោខៀវ Chelsea។
គួររំលឹកផងដែរថា ក្នុងអតីតកាលពេលនៅជាមួយ Chelsea ខ្សែប្រយុទ្ធ Eden Hazard បានក្លាយជាកីឡាករល្អជាងគេបំផុតនៅ Premier League បន្ទាប់ពីក្លឹបតោខៀវបានយកគាត់ពី Lille ក្នុងឆ្នាំ 2012។ គាត់បានបង្ហាញខ្លួននៅក្នុងក្រុម PFA Team of the Year ចំនួនបួនដង និងបានឈ្នះពានរង្វាន់កីឡាករឆ្នើម, កីឡាករវ័យក្មេង និងពានរង្វាន់ FWA Footballer of the Year ក្នុងរយៈពេលប្រាំពីរឆ្នាំ ពេលលេងនៅប្រទេសអង់គ្លេស។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ14 hours ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)