បាល់ទាត់អន្តរជាតិ
Eden Hazard ប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅក្នុងវ័យ 32 ឆ្នាំ

អតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹបតោខៀវ Chelsea និង Real Madrid គឺកីឡាករ Eden Hazard បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយនៅថ្ងៃនេះ ក្នុងវ័យ 32 ឆ្នាំ។ យ៉ាងណាមិញ Hazard បានចូលរួមជាមួយ Real Madrid ដោយផ្ទេរពី Chelsea ក្នុងតម្លៃផ្ទេរ 89 លានផោន ក្នុងរដូវក្តៅឆ្នាំ 2019 ប៉ុន្តែនៅទឹកដីអេស្ប៉ាញគាត់ចំណាយពេលស្ទើរតែទាំងស្រុងជាមួយនឹងបញ្ហារបួស។
អ្នកគាំទ្រ Real Madrid មិនអាចទទួលបាន Eden Hazard ដែលមានទម្រង់លេងដូចការរំពឹងទុកនោះទេ ហើយទីបំផុតគាត់ក៏បានចាកចេញពីក្លឹបយក្សអេស្ប៉ាញកាលពីដើមរដូវកាលនេះ។ ថ្វីត្បិតតែមិនសូវបានជួយក្លឹប និងមិនសូវមានឱកាសចូលលេងច្រើន តែក្នុងរយៈពេល 4 ឆ្នាំនៅ Real Madrid គាត់បានឈ្នះពាន UEFA Champions League មួយ, Club World Cup មួយ, European Super Cup មួយ, ពាន La Liga 2 ដង, Copa del Rey មួយ និង Spanish Super Cups 2 ដង។
បើយើងចោលភ្នែកក្រឡេកមកមើលពីអតីតកាលមុនពេលដែលគាត់ចូលរួមជាមួយ Real Madrid ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិករូបនេះ បានចំណាយពេល 7 ឆ្នាំនៅ Chelsea ជាមួយនឹងទម្រង់លេងដ៏អស្ចារ្យដោយស៊ុតបញ្ចូលទីបាន 110 គ្រាប់ និង 92 Assists ក្នុងការបង្ហាញខ្លួន 352 ប្រកួត ហើយពេលនោះគាត់ត្រូវបានគេប្រដូចទៅជាអ្នកស្នងតំណែងរបស់ Lionel Messi ទៀងផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!