បាល់ទាត់អន្តរជាតិ
Borussia Dortmund ឆក់យកខ្សែការពារ Nico Schlotterbeck ដែល Newcastle កំពុងចង់បាន

ក្លឹប Newcastle បានខកខានក្នុងការចុះហត្ថលេខាលើកីឡាករ Nico Schlotterbeck ខណៈដែលកីឡាកររូបនេះ បានយល់ស្របនឹងជាមួយនឹងលក្ខខណ្ឌគ្រប់យ៉ាងសម្រាប់ក្លឹបថ្មី Borussia Dortmund កាលពីពេលថ្មីៗកន្លងទៅ។
Schlotterbeck គឺជាខ្សែការពារកណ្តាលម្នាក់ ក្នុងចំណោមខ្សែការពារកណ្តាលជាច្រើនដែល Newcastle កំណត់គោលដៅចង់បាន ក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករាកន្លងទៅ។ ប៉ុន្តែពេលនោះ កីឡាករអាឡឺម៉ង់រូបនេះ បានសម្រេចមិនផ្ទេរចេញ និងព្យាយាមធ្វើការពិចារណាលើជម្រើសជាច្រើនដែលក្លឹបមួយចំនួនបានផ្ដល់ជូន ដែលមិនមែនតែ Newcastle ឡើយ។
យ៉ាងណាមិញ Newcastle បានបន្តតាមដាន Schlotterbeck ហើយនៅតែចិញ្ចឹមចិត្តចង់បានកីឡាកររូបនេះ ហើយនឹងត្រៀមផ្ទេរនៅរដូវក្តៅខាងមុខ។ ប៉ុន្តែគួរឲ្យសោកស្ដាយ ព្រោះរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ខ្សែការពារ Schlotterbeck បានសម្រេចចិត្តចូលរួមជាមួយ Borussia Dortmund ដែលគាត់អាចមានឱកាសលេងជាមួយខ្សែការពារ Niklas Sule ដែលត្រៀមចាកចេញពី Bayern Munch មកចូលរួមជាមួយ Borussia Dortmund នៅចុងបញ្ចប់នៃរដូវកាលនេះដែរ។
ប្រភព: 90 Min