បាល់ទាត់អន្តរជាតិ
Pep Guardiola សរសើរ Arsenal ថា ទោះបីពួកគេអាចបាត់បង់ឱកាសឈ្នះពាន PL ប៉ុន្តែអាចមានកៅអីលេង UCL រដូវកាលក្រោយ
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយថា វាជារឿងសំខាន់ដែល Arsenal អាចវិលត្រឡប់មកលេងនៅ UEFA Champions League វិញ នៅរដូវកាលក្រោយ ដោយគ្រូបង្វឹករូបនេះបាននិយាយក្រោយការប្រកួតកាលពីថ្ងៃពុធ ដែលពួកគេបានយកឈ្នះ Arsenal 4-1 នៅក្នុងដីរបស់ខ្លួន។
ថ្វីត្បិតតែបច្ចុប្បន្ន Arsenal កាន់កាប់តំណែងជាក្រុមកំពូលតារាងនៅ Premier League ក៏ដោយ ប៉ុន្តែពួកគេត្រៀមនឹងបោះបង់តំណែងនេះទៅឲ្យ Manchester City ទៅហើយ ដោយសារតែ Manchester City នៅសល់ប្រកួតចំណេញ 2 ប្រកួតនៅក្នុងដៃ ដែលធ្វើឲ្យពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឈ្នះការប្រកួតទាំងនោះ ហើយឆក់យកឱកាសឈ្នះពានលីគកំពូលនៅរដូវកាលនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រកួតដែលនៅសល់ត្រឹម 5 ប្រកួតសម្រាប់ក្របខណ្ឌ Premier League បានបញ្ជាក់ថា Arsenal មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការវិលត្រឡប់មកកាន់ការប្រកួតប្រជែងនៅ UEFA Champions League វិញនារដូវកាលក្រោយ ដែលពួកគេបានខកខានតាំងពីឆ្នាំ 2016 មកម្ល៉េះ។
ស្របពេលដែល Arsenal កំពុងអស់សង្ឃឹមក្នុងការឈ្នះពាន Premier League រដូវកាលនេះលោក Pep Guardiola បានលើកឡើងថា៖ “សូមក្រឡែកមើល Arsenal។ ពួកគេបានមកលេង UEFA Champions League ហើយ។ សួរម្ចាស់ក្លឹប រឺនាយកប្រតិបត្តិរបស់ពួកគេមើលថា តើវាមានន័យយ៉ាងណា បន្ទាប់ពី 7 ឆ្នាំ ដោយមិនបានប្រកួតប្រជែង UCL។ រដូវកាលក្រោយ Arsenal នឹងលេងក្នុងនាមជាក្រុមកំពូល។ ពួកគេនឹងក្លាយជាក្រុមល្អបំផុតនៅ UCL”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)