បាល់ទាត់អន្តរជាតិ
បិសាចក្រហមប្រកាសបន្តកុងត្រាថ្មីជាមួយ Alejandro Garnacho ដល់ឆ្នាំ 2028

កាលពីម្សិលមិញនេះ ក្លឹបបិសាចក្រហម Manchester United បានប្រកាសពីការចុះហត្ថលេខាលើកុងត្រាថ្មីជាមួយ Alejandro Garnacho រយៈពេលវែងនៅ Old Trafford រហូតដល់រដូវក្តៅឆ្នាំ 2028។ ថ្វីត្បិតតែបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ មិនមែនជាតារាឆ្នើមរបស់ក្លឹប ប៉ុន្តែទេពកោសល្យ និងទម្រង់លេងកាន់តែរីកចម្រើទៅមុខរបស់គាត់ ត្រូវបានគេមើលឃើញថា ជាអនាគតដ៏រុងរឿងសម្រាប់ក្លឹបទៅថ្ងៃក្រោយ។
ខ្សែប្រយុទ្ធស្លាប Alejandro Garnacho គឺជាអតីតយុវជនដែលប្រសូត្រចេញពីក្លឹប Atletico Madrid ហើយបានបោះជំហានឈានជើងចូលក្រុមឈុតធំដំបូងរបស់បិសាចក្រហម ក្រោមការដឹកនាំរបស់លោក Ralf Rangnick កាលពីរដូវកាលមុន។ ចាប់តាំងពីពេលនោះមក គាត់បានក្លាយជាកីឡាករដ៏លេចធ្លោរមួយរូបរបស់ក្លឹប។
កន្លងមក កាលពីឆ្នាំ 2022 កំឡុងពេលដែល Alejandro Garnacho កំពុងមានទម្រង់លេងលេចធ្លោរខ្លាំង បានធ្វើឲ្យក្លឹបជាច្រើននៅតំបន់អឺរ៉ុប ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើគាត់ ដោយក្នុងនោះមានទាំងក្លឹបកាំភ្លើងធំ Arsenal និងតោខៀវ Chelsea ផងដែរ។ ប្រហែលជាដើម្បីចងជើង និងរារាំងការចែចង់ពីក្លឹបទាំងនោះ បិសាចក្រហម Manchester United ក៏បានសម្រេចបន្តកុងត្រាថ្មីបន្ថែមពីលើកុងត្រាបច្ចុប្បន្នរបស់ Garnacho ដែលមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi