បាល់ទាត់អន្តរជាតិ
Arsenal និង Atletico Madrid កំពុងទាក់ទងចង់បានខ្សែបម្រើ Marcel Sabitzer
ក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍លើការផ្ទេរខ្សែបម្រើ Marcel Sabitzer របស់ក្លឹប Bayern Munich នៅរដូវក្តៅនេះ ខណៈដែលពួកគេក៏មានគូប្រជែងមួយ គឺក្លឹបមកពីអេស្ប៉ាញ Atletico Madrid ដែលកំពុងចាប់អារម្មណ៍លើ Marcel Sabitzer ដែរ។
កីឡាករវ័យ 28 ឆ្នាំ Marcel Sabitzer ទើបតែបានចូលរួមជាមួយក្លឹប Bayern កាលពីរដូវក្តៅឆ្នាំមុន ដោយផ្ទេរពីក្លឹប RB Leizig ប៉ុន្តែគាត់មិនសូវបានបង្ហាញខ្លួនទៀងទាត់នៅ Bayern Munich ដូចការរំពឹងទុកឡើយ។
កីឡាករសញ្ជាតិអូទ្រីសរូបនេះ បានបង្ហាញខ្លួនត្រឹមតែ 7 ប្រកួតក្នុងក្របខ័ណ្ឌ Bundesliga និង 1 ប្រកួតក្នុងក្របខ័ណ្ឌ Champions League ប៉ុណ្ណោះ។ Marcel Sabitzer ស៊ុតបញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនសរុបចំនួន 27 លើករបស់គាត់ ចាប់តាំងពីការផ្ទេរមក Bayern Munich។
បច្ចុប្បន្ន Marcel Sabitzer ស្ថិតក្រោមកុងត្រាជាមួយ Bayern Munich រហូតដល់ឆ្នាំ 2025 ប៉ុន្តែការផ្ទេរអាចនឹងកើតឡើង ប្រសិនបើមានក្លឹបណាចាប់អារម្មណ៍លើគាត់។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)