បាល់ទាត់អន្តរជាតិ
Erik ten Hag បញ្ជាក់ថា Marcel Sabitzer នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតយប់នេះ

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានបញ្ជាក់ថា កីឡាករចំណូលថ្មីដែលទើបនឹងនាំយកមកពីទឹកដីអាឡឺម៉ង់ Marcel Sabitzer នឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមក្នុងការប្រកួតទល់នឹងក្លឹប Crystal Palace នៅយប់ថ្ងៃសៅរ៍នេះ (ម៉ោង 10 យប់) ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League។
បន្ទាប់ពីបានដឹងច្បាស់ថា ខ្សែបម្រើឆ្នើម Christian Eriksen នឹងត្រូវអវត្តមានជាច្រើនខែដោយសាររបួស ក្លឹបបិសាចក្រហមបានសម្រេចចិត្តយ៉ាងតក់ក្រហល់ដោយផ្ទេរ Marcel Sabitzer ពីក្លឹប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយកិច្ចព្រមព្រៀងខ្ចីជើងនេះមិនមានរួមបញ្ចូលជាមួយនឹងជម្រើសទិញផ្ដាច់កុងត្រាឡើយ។
ជាមួយគ្នានេះដែរ Donny van de Beek ក៏ត្រូវអវត្តមានផងដែរ ខណៈដែល Scott McTominay ត្រូវអវត្តមាន 2 រឺ 3 សប្តាហ៍ដោយសាររបួស។ ជម្រើសខ្សែបម្រើបច្ចុប្បន្នដែលលោក Erik ten Hag អាចនឹងប្រើប្រាស់បានមានតែ 4 នាក់ដូចជា Casemiro, Fred, Bruno Fernandes និងរាប់បញ្ចូលទាំង Marcel Sabitzer ម្នាក់ផងដែរ។
ប្រភព: 90 Min