បាល់ទាត់អន្តរជាតិ
Declan Rice ស្រក់ទឹកភ្នែក ក្រោយជួយក្រុមឲ្យឈ្នះពាន Europa Conference League
ក្លឹបញញួរធំ West Ham United បានគ្រងតំណែងជើងឯក Europa Conference League ជាលើកដំបូង បន្ទាប់ពីបានយកឈ្នះទៅលើក្លឹបមកពីអ៊ីតាលី Fiorentina ក្នុងលទ្ធផល 2-1 នៅវគ្គផ្ដាច់ព្រ័តដែលធ្វើឡើងនៅទីក្រុង Prague នៃសាធារណរដ្ឋឆេក កាលពីរំលងអាធ្រាតយប់មិញនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jarrod Bowen គឺជាម្ចាស់គ្រាប់បាល់ជ័យជម្នះនៅនាទីទី 90 ដែល Assist ដោយ Lucas Paqueta។ យ៉ាងណាមិញ ក្រោយសម្លេងកញ្ចែចុងក្រោយផ្លុំបញ្ចប់ការប្រកួត Declan Rice ដែលជាខ្សែបម្រើឆ្នើម និងជាកាពីតែនក្រុមរបស់ West Ham United បានស្រក់ទឹកភ្នែក ខណៈដែលនេះជាសមិទ្ធិផលដ៏ធំមួយសម្រាប់ក្លឹបរបស់ខ្លួនគិតចាប់តាំងពីឆ្នាំ 1965 មក។
ដូចគ្នានេះដែរ គេបានដឹងថា Declan Rice កំពុងបង្ហាញសញ្ញាមួយដល់អ្នកគាំទ្រ ពីការចាកចេញរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ជាមួយនឹងពាក្យចចាមអារ៉ាមពីការផ្ទេរអស់រយៈពេលជាយូរមកហើយនោះ រដូវកាលក្រោយ ខ្សែបម្រើកណ្ដាលសញ្ជាតិអង់គ្លេសរូបនេះនឹងលែងជាកីឡាកររបស់ West Ham United ទៀតហើយ ដែលជាទ្រនំខ្លួនធ្លាប់រួមរស់ជាមួយតាំងពីនៅឈុតយុវជនអាយុក្រោម 18 ឆ្នាំ (2015)។
ប្រភព: Plaantik
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់