បាល់ទាត់អន្តរជាតិ
អតីតកីឡាកររបស់តោខៀវ Asmir Begovic លើកឡើងថា បើជ្រុលជាចាយជាង 100 លានផោនទៅហើយ ក្លឹបមិនគួរចុះហត្ថលេខាលើ Caicedo ទេ

អតីតអ្នកចាំទីរបស់ក្លឹបតោខៀវ Chelsea លោក Asmir Begovic បានមើលឃើញថា Declan Rice របស់ក្លឹបកាំភ្លើងធំ Arsenal ជាខ្សែបម្រើដែលតោខៀវ Chelsea គួរតែចុះហត្ថលេខាមក Stamford Bridge នៅរដូវក្ដៅនេះ ជំនួសឲ្យការនាំយក Moises Caicedo ពីក្លឹប Brighton។
យ៉ាងណាមិញ Asmir Begovic បាននិយាយបែបនេះ ខណៈពេលដែលមានការជជែកវែកញែកមួយពីយុទ្ធសាស្ត្រផ្ទេររបស់ Chelsea។ Asmir Begovic បានសង្កត់ធ្ងន់ថា តោខៀវបានធ្វើខុសដោយការចុះហត្ថលេខាលើ Caicedo ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
សូមរំលឹកផងដែរថា Chelsea ធ្លាប់បានទាក់ទងទៅកាន់ Declan Rice មុនពេលដែលគាត់បានចូលរួមជាមួយ Arsenal។ ក្រុមរបស់លោក Mauricio Pochettino នៅទីបំផុតបានចុះហត្ថលេខាលើ Caicedo ក្នុងតម្លៃ 115 លានផោន ដែលជាតម្លៃលើស Arsenal ផ្ទេរ Declan Rice ទៅទៀត។
ថ្លែងនៅលើផតឃេស្ថ៍ The Byline កាលពីពេលថ្មីៗនេះ Asmir Begovic បាននិយាយថា៖ “ប្រសិនបើអ្នកអាចចំណាយ 115 លានផោនលើ Caicedo អ្នកប្រាកដជាអាចចំណាយ 120 លានផោនលើ Declan Rice? ខ្ញុំមិនដឹងរឿងផ្ទាល់ខ្លួនរបស់ Declan Rice ទេ ខ្ញុំមិននិយាយថា គាត់មិនចង់លេងឲ្យ Arsenal ទេ ប៉ុន្តែខ្ញុំជឿថា គាត់ចង់ទៅ Chelsea”។
Asmir Begovic បានបន្ថែមទៀតថា៖ “ខ្ញុំមិននិយាយថា ខ្ញុំមិនចូលចិត្ត Enzo Fernandez ទេ ប៉ុន្តែប្រសិនបើយើងនឹងចំណាយប្រាក់ 230 លានផោនលើគាត់ និង Caicedo នោះ ខ្ញុំចង់ឲ្យចាយលើ Declan Rice ជាងកីឡាករទាំងពីរនោះ…។ សូមយកកីឡាករល្អបំផុតចូលមកក្នុងក្រុម”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)