បាល់ទាត់អន្តរជាតិ
Declan Rice ប្រាប់មូលហេតុសំខាន់ ដែលធ្វើឲ្យគាត់សម្រេចចិត្តចូលរួមជាមួយ Arsenal

ខ្សែបម្រើ Declan Rice របស់ Arsenal បានសារភាពថា គ្រូបង្វឹករបស់ខ្លួនលោក Mikel Arteta បានដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់គាត់ ជាមួយនឹងការផ្ទេរមកចូលរួមជាមួយក្លឹបកាំភ្លើងធំ ដែលវាជាជម្រើសមុនក្លឹបពីរផ្សេងទៀតគឺ Manchester City និងតោខៀវ Chelsea។
យ៉ាងណាមិញ ក្លឹបកាំភ្លើងធំ Arsenal បានយកឈ្នះគូប្រជែង Premier League របស់ពួកគេ ដើម្បីចុះហត្ថលេខាលើ Declan Rice ក្នុងកិច្ចព្រមព្រៀង 105 លានផោនពី West Ham United។ មុនពេលខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះផ្ទេរទៅ Arsenal គាត់ត្រូវបានគេដឹងថា ទទួលបានការចាប់អារម្មណ៍ពី Manchester City ជាខ្លាំងផងដែរ។
ក្រុមរបស់លោក Pep Guardiola ហាក់ដូចជាមានអាទិភាពខ្ពស់ ក្នុងការផ្ទេរ Declan Rice ស្របពេលដែលពួកគេទើបតែឈ្នះពាន 3 ក្នុងមួយរដូវកាល។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ 24 ឆ្នាំរូបនេះបានបង្ហើបថា ក្ដីរំពឹងទុករបស់ខ្លួនក្រោមការដឹកនាំរបស់លោក Mikel Arteta គឺជាកត្តាដ៏សំខាន់នៅពីក្រោយការផ្ទេរដ៏សំខាន់មួយក្នុងអាជីពរបស់ខ្លួន និងជាពិសេសទម្រង់លេងរបស់ Arsenal គឺសក្ដិសមបំផុតសម្រាប់គាត់។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)