Connect with us

បាល់ទាត់អន្តរជាតិ

Declan Rice អះអាង​ថា ក្រុម​របស់​ខ្លួន​នៅ​តែ​មាន​ឱកាស​ឈ្នះពាន Premier League រដូវកាល​នេះ!!!

Published

on

ខ្សែបម្រើ​របស់​ក្លឹប​កាំភ្លើងធំ Arsenal គឺ​កីឡាករ Declan Rice បាន​លើក​ឡើង​ថា ពួកគេ​នៅ​តែ​មាន​ឱកាស​ឈ្នះ​ពាន Premier League នៅ​រដូវកាល​នេះ។ យ៉ាង​ណា​មិញ បច្ចុប្បន្ន​សម្រាប់​តារាង​លីគ Arsenal កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 2 ដែល​មាន 71 ពិន្ទុ​ស្មើ​គ្នា​ជាមួយ Liverpool។

ក្លឹប​កាំភ្លើងធំ Arsenal បាន​ចាញ់ Aston Villa កាល​ពី​ម្សិលមិញ​នេះ ក្នុង​លទ្ធផល 2-0 ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខកខាន​ឱកាស​ឡើង​ទៅ​កាន់​តំណែង​កំពូល​តារាង និង​ធ្វើ​ឲ្យ Manchester City មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 1 វិញ។ ​ជាមួយ​នឹង​ការ​ប្រកួត​ចំនួន 5 ដែល​នៅ​សល់​មុន​បិទ​បញ្ចប់​រដូវកាល ប្រសិន​បើ​ក្រុម​កំពូល​ទាំង 3 (Man City, Liverpool, Arsenal) ឈ្នះ​ទាំង​អស់​ដូចគ្នា នោះ Man City នឹង​ក្លាយ​ជា​ម្ចាស់ពាន​លីគ ហើយ Arsenal បាន​ត្រឹម​ជា​ជើង​ឯក​រង​ដូច​កាល​ពី​ឆ្នាំ​មុន​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា Rice ដែល​ជា​ខ្សែបម្រើ​កណ្ដាល​ឆ្នើម​មួយ​រូប​របស់ Arsenal បាន​​និយាយ​ថា៖ “វា​មិន​ទាន់​ចប់​ទេ។ យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ល្អ​មិន​នឹក​ស្មាន​ដល់។ យើង​​នៅ​តែ​ត្រៀម​ខ្លួន​ យើង​នៅ​តែ​ផ្តោត​យ៉ាង​ពេញលេញ​លើ​អ្វី​ដែល​យើង​ចង់​ធ្វើ និង​អ្វី​ដែល​យើង​អាច​សម្រេច​បាន។ នៅ​ក្នុង​ក្របខណ្ឌ Premier League នៅ​តែ​មាន​ការ​ប្រែប្រួល។ អ្វីៗ​​ក៏​អាច​កើត​ឡើង”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២