បាល់ទាត់អន្តរជាតិ
Real Madrid បដិសេធសំណើរ 51 លានផោន របស់ Liverpool ដែលចង់បាន Valverde
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានផ្តល់ជូននូវសំណើរ 51 លានផោន សម្រាប់ផ្ទេរខ្សែបម្រើ Federico Valverde របស់ Real Madrid ប៉ុន្តែសំណើរនោះត្រូវបានក្លឹបយក្សអេស្ប៉ាញបដិសេធ។ បច្ចុប្បន្ន Federico Valverde ជាសសរទ្រូងដ៏សំខាន់នៅតំបន់បម្រើរបស់ Real Madrid ស្របពេលដែល Luka Modric និង Kroos ក៏លែងជាអនាគតវែងឆ្ងាយរបស់ក្លឹបបន្តទៀតដែរ។
កីឡាករវ័យ 24 ឆ្នាំរូបនេះ បានបង្ហាញខ្លួនយ៉ាងលេចធ្លោរនៅក្នុងយុទ្ធនាការរដូវកាលនេះ (ឆ្នាំ 2022-2023) ដោយចូលលេងបាន 56 ប្រកួត ហើយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង។ Real Madrid បានបរាជ័យក្នុងការឈ្នះ La Liga និង UEFA Champions League ប៉ុន្តែពួកគេបានឈ្នះពាន Copa del Rey, UEFA Super Cup និង Club World Cup។
ដោយឡែកថ្មីៗនេះ យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ពេញចិត្តជាខ្លាំងចំពោះសមត្ថភាពរបស់ខ្សែបម្រើសញ្ជាតិអ៊ុយរូហ្គាយរូបនេះ និងបានឲ្យក្លឹបរបស់ខ្លួនដាក់សំណើរជាទឹកប្រាក់ 51 លានផោនដើម្បីផ្ទេរគាត់មកទឹកដីអង់គ្លេសនៅមុនរដូវកាលក្រោយចាប់ផ្ដើម។ ទោះបីជាយ៉ាងណាក៏ដោយ Real Madrid បានច្រានចោលការដេញថ្លៃនេះភ្លាមៗ ដោយពួកគេបញ្ជាក់ថា ខ្សែបម្រើរូបនេះមិនមែនសម្រាប់លក់ដូរនោះទេ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa