បាល់ទាត់អន្តរជាតិ
Brahim Diaz បង្ហាញអារម្មណ៍រីករាយ ដែលអាចត្រឡប់មកក្លឹបចាស់របស់ខ្លួនវិញ

ខ្សែប្រយុទ្ធឆ្នើម Brahim Diaz បានបង្ហាញពីក្តីរីករាយរបស់គាត់ ដែលបានត្រឡប់មក Real Madrid ដែលជាអតីតក្លឹបចាស់របស់ខ្លួនវិញ ខណៈដែលខ្សែប្រយុទ្ធរូបនេះក៏ចង់ក្លាយជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្លឹបអធិរាជស នាពេលអនាគតផងដែរ។ ដោយឡែកក្លឹបយក្សនៅអេស្ប៉ាញមួយនេះទើបនឹងបានប្រកាសពីការមកដល់របស់ Brahim Diaz កាលពី 4 ថ្ងៃមុនប៉ុណ្ណោះ។
គួររំលឹកផងដែរថា កីឡាករវ័យ 23 ឆ្នាំរូបនេះបានចំណាយពេល 3 រដូវកាលចុងក្រោយរបស់ខ្លួនក្នុងការខ្ចីជើងជាមួយ AC Milan ប៉ុន្តែជាចុងក្រោយ គាត់នៅតែត្រឡប់មក Bernabeu វិញសម្រាប់យុទ្ធនាការរដូវកាលក្រោយ។ Diaz បានចុះកុងត្រាថ្មីជាមួយក្រុមរបស់លោក Carlo Ancelotti រហូតដល់រដូវក្តៅឆ្នាំ 2027 ក្រោយពេលនៃការចាកចេញរបស់ Karim Benzema, Marco Asensio, Eden Hazard និង Mariano Diaz។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយនៅក្នុងការបង្ហាញខ្លួនជាផ្លូវការណ៍កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថា៖ “ខ្ញុំបានរីកចម្រើន និងមានភាពចាស់ទុំ ជាមួយ AC Milan ទាំងក្នុង និងក្រៅទីលាន។ ខ្ញុំចង់ជោគជ័យនៅ Real Madrid ដែលជាក្រុមល្អបំផុតក្នុងពិភពលោក។ ខ្ញុំរីករាយណាស់ដែលបានត្រឡប់មកវិញ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល