បាល់ទាត់អន្តរជាតិ
Toni Kroos ថា Hazard បាត់បង់អាជីពបាល់ទាត់ដ៏អស្ចារ្យរបស់ខ្លួនដោយសារលុយ

ខ្សែបម្រើ Toni Kroos របស់ក្លឹប Real Madrid បានរិះគន់អតីតមិត្តរួមក្រុមរបស់គាត់ Eden Hazard ដោយអះអាងថា កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះមានប្រាក់ពលកម្មខ្ពស់រហូតដល់ 400,000 ផោន ក្នុងមួយសប្តាហ៍ ហើយក៏ជាមូលហេតុមួយនៃការធ្លាក់ចុះនូវទម្រង់លេង និងធ្វើឲ្យគាត់បាត់អាជីពបាល់ទាត់ដ៏អស្ចារ្យរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ Real Madrid បានចុះហត្ថលេខាលើ Hazard ក្នុងតម្លៃផ្ទេរ 88 លានផោនពី Chelsea ក្នុងឆ្នាំ 2019។ យ៉ាងណាក៏ដោយ ការប្រកបអាជីពរយៈពេល 4 ឆ្នាំរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ បានបញ្ចប់កាលពីសប្តាហ៍មុន បន្ទាប់ពី Real Madrid បានបញ្ចប់កុងត្រារបស់គាត់មុនកំណត់ ស្របពេលដែលទម្រង់លេងរបស់គាត់ខុសពីមុន 360 ដឺក្រេ។
ក្រោយចាកចេញពី Real Madrid ជាផ្លូវការណ៍ Hazard ពេលនេះត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ 32 ឆ្នាំ។ ស្របពេលជាមួយគ្នានេះដែរ Toni Kroos ដែលជាកីឡាករឆ្នើមម្នាក់របស់ Real Madrid បាននិយាយនៅលើ Podcast មួយកាលពីពេលថ្មីៗនេះថា Hazard ផ្ទេរមក Real Madrid មិនមែនដោយការស្រឡាញ់ក្លឹប តែព្រោះដើម្បីបានប្រាក់ច្រើន ហើយធ្វើឲ្យអាជីពបាល់ទាត់របស់គាត់ត្រូវបាត់បង់។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona