បាល់ទាត់អន្តរជាតិ
Lukaku បដិសេធលុយធំរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Romelu Lukaku បានច្រានចោលឱកាសក្នុងការកើបលុយធំ ដើម្បីផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំ ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Inter Milan ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Saudi Pro League នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
Romelu Lukaku ត្រូវបានគេគិតថា នឹងសម្រេចចិត្តដូចគ្នានឹង Cristiano Ronaldo, Karim Benzema និងកីឡាករឆ្នើមផ្សេងៗមួយចំនួនទៀត។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពីលោក Fabrizio Romano បានអះអាងថា អតីតកីឡាកររបស់ក្លឹប Everton និង Manchester United រូបនេះ មានអារម្មណ៍ថា គាត់មានជម្រើសផ្សេងទៀត និងអាចមានសមត្ថភាពលេងក្នុងកម្រិតកំពូលរបស់ទ្វីបអឺរ៉ុប ហើយមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការទៅលេងដើម្បីលុយនោះឡើយ។
ខ្សែប្រយុទ្ធរូបនេះ បានបញ្ចប់ការខ្ចីជើងនៅ Inter Milan នៅរដូវក្ដៅនេះហើយ ហើយគាត់នឹងត្រូវត្រឡប់មកតោខៀវ Chelsea វិញ ខណៈដែលមានការអះអាងច្បាស់ការណ៍មួយបញ្ជាក់ថា ក្លឹប Inter Milan និង Chelsea កំពុងជាប់គាំងក្នុងការពិភាក្សាអំពីអនាគតរបស់ Romelu Lukaku ដោយមិនដឹងថា ត្រូវទិញផ្ដាច់កុងត្រា រឺស្នើសុំខ្ចីជើងគាត់មួយរដូវកាលទៀត។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក