បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមដាក់ដេញថ្លៃជាលើកទីពីរលើ Jurrien Timber
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដាក់សំណើរដេញថ្លៃជាលើកទីពីរ សម្រាប់ការផ្ទេរ Jurrien Timber របស់ក្លឹប AFC Ajax។ លោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្លឹប កំពុងសម្លឹងមើលការរៀបចំក្រុមឲ្យកាន់តែប្រសើរឡើងជាងរដូវកាលមុន ខណៈដែលពួកគេត្រៀមប្រជែងពានក្នុងស្រុក និងការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ UEFA Champions League វិញ នៅរដូវកាលក្រោយ។
Mikel Arteta ហាក់ដូចជាកំណត់យកតំបន់ការពារកណ្តាល ជាតំបន់ដែលត្រូវការការពង្រឹងបន្ថែម នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ក្លឹបកាំភ្លើងធំបានប្រើប្រាស់ Gabriel Magalhaes និង William Saliba ជាដៃគូខ្សែការពារកណ្តាលនៃជម្រើសដំបូងរបស់ពួកគេ កាលពីរដូវកាលមុន ប៉ុន្តែបទពិសោធន៍ជូរចត់មួយបានកើតឡើង ដោយគេបានលេងដោយគ្មានវត្តមានរបស់ William Saliba ព្រោះខ្សែការពារសញ្ជាតិបារាំងរូបនេះ បានរងរបួសរហូតដល់ចប់រដូវកាល។
ទន្ទឹមនឹងនេះដែរ គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថា ពេញចិត្តជាខ្លាំងនូវសមត្ថភាពរបស់ខ្សែការពារកណ្ដាល Jurrien Timber។ Arsenal បានដាក់ដំណើរផ្តល់ជូនជាលើកដំបូងរបស់ពួកគេទៅកាន់ Ajax ប៉ុន្តែតម្លៃនៃសំណើរនោះទាបជាងអ្វីដែលក្លឹបយក្សហូឡង់មួយនេះចង់បាន ក្នុងរង្វង់ទឹកប្រាក់រហូតដល់ 50 លានផោន។ យោងតាមរបាយការណ៍ពីអ្នកកាសែតលោក Fabrizio Romano បានអះអាងកាលពីពេលថ្មីៗនេះថា ក្លឹបកាំភ្លើងធំ បានកំណត់វេលាជាថ្មីម្ដងទៀត ដើម្បីត្រឡប់ទៅកាន់តុចរចា ក្នុងការផ្ដល់សំណើរថ្មី។ ទោះបីជាបច្ចុប្បន្នមិនច្បាស់ថា Arsenal នឹងផ្តល់ជូនសំណើរប៉ុន្មានក៏ដោយ ប៉ុន្តែពួកគេត្រូវបានគេរំពឹងថា នឹងដាក់សំណើរដេញថ្លៃជាលើកទីពីរនាពេលខាងមុខនេះ ខណៈដែល Jurrien Timber ហាក់ដូចជាបើកចិត្តក្នុងការចង់ចាកចេញទៅ Emirates ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa