បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Man City ប្រកាសពីការចុះហត្ថលេខាលើ Mateo Kovacic
កាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបមេឃខៀវ Manchester City បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើ Mateo Kovacic ដោយផ្ទេរពីតោខៀវ Chelsea។ កីឡាករវ័យ 29 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកុងត្រារយៈពេល 4 ឆ្នាំ នៅកីឡដ្ឋាន Etihad ពោលគឺកុងត្រាមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027។
យ៉ាងណាមិញ គេជឿថា Mateo Kovacic បានចូលរួមជាមួយ Man City ក្នុងតម្លៃផ្ទេរ 25 លានផោន បូកនឹង 5 លានផោនលើការបន្ថែមផ្សេងៗទៀតនាពេលក្រោយ។ ទន្ទឹមនឹងនេះដែរ Kovacic បានក្លាយជាកីឡាករដំបូងដែលចុះហត្ថលេខាដោយលោក Pep Guardiola នារដូវក្តៅនេះ។
Kovacic បានចាកចេញពី Chelsea បន្ទាប់ពីចំណាយរយៈពេល 5 ឆ្នាំនៅ Stamford Bridge ជាកន្លែងដែលគាត់បានបង្ហាញខ្លួនសរុបចំនួន 221 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង Assist 15 ដង។ នៅក្លឹបថ្មី Manchester City ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះនឹងប្រើប្រាស់អាវលេខ 8 ជាលេខអាវរបស់វីរបុរសក្លឹប Ilkay Gundogan ដែលបានចាកចេញទៅ Barcelona កាលពីថ្ងៃចន្ទកន្លងទៅ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ18 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ16 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur