បាល់ទាត់អន្តរជាតិ
Dybala ជ្រើសរើសកីឡាករ 2 រូប ដោយម្នាក់ជា Idol របស់ខ្លួន និងម្នាក់ទៀតជាកីឡាករល្អបំផុតលើលោក
តារាបាល់ទាត់អាហ្សង់ទីន Paulo Dybala បានជ្រើសរើស Lionel Messi ថាជាកីឡាករលេខមួយក្នុងពិភពលោក ហើយជ្រើសរើសយកវីរបុរសរបស់ប្រេស៊ីល Ronaldinho ជា idol របស់ខ្លួន។ ថ្លែងនៅលើ CazeTV Official អំពីខ្សែប្រយុទ្ធពីររូបដែលល្អបំផុត គាត់បាននិយាយថា “Ronaldinho គឺជា idol របស់ខ្ញុំ ប៉ុន្តែ Messi គឺលេខមួយ”។
ជាការពិតណាស់ ពេលនេះ Messi ត្រូវបានគេចាត់ទុកជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រទៅហើយ ដោយគាត់បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឲ្យឈ្នះ World Cup ជាលើកទីបីក្នុងប្រវត្តិសាស្ត្រ កាលពីចុងឆ្នាំមុន ខណៈដែលគាត់រកបានគ្រាប់បាល់ 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 3 ដង។
Lionel Messi ធ្លាប់បាននិយាយថា គាត់មិនចង់ឈ្នះពានអ្វីទៀតទេ សូម្បីតែពាន Ballon d’Or ឆ្នាំនេះក៏ដោយ ព្រោះគាត់បានឈ្នះ World Cup នេះជាពានរង្វាន់ដែលគាត់ចង់បានបំផុត និងជាពានចុងក្រោយដែលអស្ចារ្យបំផុតសម្រាប់អាជីពបាល់ទាត់របស់ខ្លួន។ ដោយឡែក Ronaldinho ក៏ជាកីឡាករដ៏ពេញលេញម្នាក់ផងដែរ ក្នុងពិភពបាល់ទាត់ ដោយគាត់ធ្លាប់បានឈ្នះពានគ្រប់យ៉ាង រួមទាំង World Cup ជាមួយប្រេស៊ីល, UCL ជាមួយ Barcelona និងបានឈ្នះ Ballon d’Or ក្នុងឆ្នាំ 2005 ម្ដងផងដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!