បាល់ទាត់អន្តរជាតិ
Luis Suarez ខិតជិតដល់ការផ្ទេរទៅលេងនៅទឹកដីអាមេរិចជាមួយមិត្តចាស់ Lionel Messi
ខ្សែប្រយុទ្ធឆ្នើម Luis Suarez ត្រូវបានគេដឹងថា កំពុងខិតជិតដល់ការចូលរួមជាមួយអតីតមិត្តរួមក្រុមចាស់ និងជាមិត្តជិតស្និទ្ធិរបស់ខ្លួន Lionel Messi នៅក្លឹប Inter Miami របស់ MLS ហើយ។ កីឡាករវ័យ 36 ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹបប្រេស៊ីល Gremio ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទី 13 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 9 ដង ក្នុងការបង្ហាញខ្លួន 30 ប្រកួត គិតចាប់តាំងពីបានចូលរួមជាមួយក្លឹបកាលពីខែមករាមក។
ទោះបីជា Luis Suarez នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរហូតដល់ឆ្នាំ 2024 ក៏ដោយ បើយោងទៅតាមអ្នកកាសែតលោក Gaston Edul បានឲ្យដឹងថា កីឡាករឆ្នើមរូបនេះបានធ្វើការចរចាផ្ទេរជាមួយក្លឹប Inter Miami កាលពីមួយរយៈមុន ហើយគ្រប់យ៉ាងបានដំណើរការទៅមុខជាមួយនឹងភាពវិជ្ជមាន។ ក្លឹបនៅអាមេរិកមួយនេះ ត្រូវបានគេជឿជាក់ថា នឹងបញ្ចប់ការនាំយកគាត់ទៅក្នុងពេលឆាប់ៗខាងមុខ។
Suarez នឹងជួបជុំជាមួយអតីតមិត្តរួមក្រុមចាស់ Barcelona និងជាមិត្តយល់ចិត្តរបស់ខ្លួន Lionel Messi ដែលកំពុងលេងនៅ Inter Miami។ ក្រៅពី Messi គេក៏បានទាំងលេងជាមួយ Sergio Busquets និង Jordi Alba ដែលទើបនឹងត្រូវបានក្លឹបប្រកាសទិញជាផ្លូវការណ៍កាលពីម្សិលមិញនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់