Connect with us

បាល់ទាត់អន្តរជាតិ

Luis Suarez ខិត​ជិត​ដល់​ការ​ផ្ទេរ​ទៅ​លេង​នៅ​ទឹកដី​អាមេរិច​ជាមួយ​មិត្ត​ចាស់ Lionel Messi

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Luis Suarez ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ខិត​ជិត​ដល់​ការ​​ចូល​រួម​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ចាស់ និង​ជា​មិត្ត​ជិតស្និទ្ធិ​របស់​ខ្លួន Lionel Messi នៅ​ក្លឹប Inter Miami របស់ MLS ហើយ។ កីឡាករ​វ័យ 36 ឆ្នាំ​រូបនេះ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប​ប្រេស៊ីល Gremio ជា​កន្លែង​ដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី 13 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួមក្រុម​បាន​ចំនួន 9 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 30 ប្រកួត គិត​ចាប់​តាំង​ពី​បាន​ចូលរួម​ជាមួយ​ក្លឹប​កាល​ពី​ខែ​មករា​មក។

ទោះ​បី​ជា​ Luis Suarez នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​រហូត​ដល់​ឆ្នាំ 2024 ក៏ដោយ បើ​យោងទៅ​តាម​អ្នកកាសែត​លោក Gaston Edul បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​រូប​នេះ​បាន​ធ្វើ​ការ​ចរចា​ផ្ទេរ​ជាមួយ​ក្លឹប Inter Miami កាល​ពី​មួយ​រយៈ​មុន ហើយ​គ្រប់​យ៉ាង​បាន​ដំណើរ​ការ​ទៅ​មុខ​ជាមួយ​នឹង​ភាព​វិជ្ជមាន។ ក្លឹប​នៅ​អាមេរិក​មួយ​នេះ ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​បញ្ចប់​ការ​នាំ​យក​គាត់​ទៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

Suarez នឹង​ជួប​ជុំ​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ចាស់ Barcelona និង​ជា​មិត្ត​យល់​ចិត្ត​របស់​ខ្លួន Lionel Messi ដែល​កំពុង​លេង​នៅ Inter Miami។ ក្រៅ​ពី Messi គេ​ក៏​បាន​ទាំង​លេង​ជាមួយ Sergio Busquets និង Jordi Alba ដែល​ទើប​នឹង​ត្រូវ​បាន​ក្លឹប​ប្រកាស​ទិញ​ជា​ផ្លូវការណ៍​កាល​ពី​ម្សិលមិញ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២