បាល់ទាត់អន្តរជាតិ
Messi នឹងបង្ហាញខ្លួនក្នុងការប្រកួតដំបូង Leagues Cup សម្រាប់ Inter Miami នៅព្រឹកស្អែកនេះ

កាលពីមួយម៉ោងមុននេះក្លឹប Inter Miami បានផុសផ្ទាំងផ្សព្វផ្សាយពីការប្រកួត Leagues Cup រវាងក្លឹបរបស់ខ្លួនជាមួយនឹង Cruz Azul ដែលនៅក្នុងផ្ទាំងផ្សព្វផ្សាយនោះក៏មានដាក់រូបរបស់ Lionel Messi ផងដែរ។ វាជាសញ្ញាមួយបង្ហាញថា ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីននឹងបង្ហាញខ្លួនក្នុងការប្រកួតនោះ ដែលវាជាប្រកួតបើកឆាកនៃអាជីពបាល់ទាត់ជាមួយក្លឹបថ្មីរបស់គាត់។
ទន្ទឹមនឹងនេះដែរ ម្សិលមិញនេះគ្រូបង្វឹករបស់ក្លឹប Inter Miami លោក Tata Martino បាននិយាយថា Lionel Messi និង Sergio Busquets ប្រហែលជាមិនក្លាយជាជម្រើសដំបូងរបស់ក្រុម សម្រាប់ការប្រកួត Leagues Cup ជាមួយ Cruz Azul នៅព្រឹកស្អែកនេះទេ ប៉ុន្តែពួកគេនឹងបង្ហាញខ្លួនជាកីឡាករបម្រុងដែលប្ដូរចូលជំនួសមិត្តរួមក្រុមរបស់ខ្លួន។
យ៉ាងណាមិញ Messi និង Busquets ត្រូវបានគេឃើញថា បានចូលហ្វឹកហាត់ជាមួយ Inter Miami កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ សំបុត្រនៃការប្រកួតរវាង Inter Miami និង Cruz Azul ត្រូវបានលក់រហូតដល់អស់ពីស្តុកសម្រាប់អ្នកគាំទ្រ ជាមួយនឹងតម្លៃចន្លោះពី 275$ ទៅ 19,000$។ សម្រាប់ទីកន្លែងប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន DRV PNK វេលាម៉ោង 8:00PM ថ្ងៃនេះ ដែលត្រូវនឹងម៉ោង 7:00AM ព្រឹកស្អែក (ម៉ោងនៅកម្ពុជា)។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល