បាល់ទាត់អន្តរជាតិ
Bellingham និយាយពីការប៉ះទង្គិចគ្នាជាមួយ Lisandro Martinez នៅក្នុងការប្រកួតមិត្តភាពកាលពីព្រឹកមិញ
ខ្សែបម្រើចំណូលថ្មីរបស់ក្លឹបអធិរាជស Real Madrid គឺកីឡាករ Jude Bellingham បានបើកការប៉ះទង្គិចគ្នាជាមួយខ្សែការពារ Lisandro Martinez របស់ក្លឹបបិសាចក្រហម Manchester United អំឡុងពេលនៃការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ក្រុមទាំងពីរ ដោយធ្វើឡើងនៅកីឡដ្ឋាន NRG ក្នុងរដ្ឋតិចសាស់កាលពីព្រឹកមិញនេះ។
Bellingham បានប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកជាមួយ Lisandro Martinez ដែលអ្នកគាំទ្រមួយចំនួនមើលឃើញថា វាដូចជាការប្រកួតដណ្ដើមពាន ហើយមិនសមជាការប្រកួតមិត្តភាពនោះទេ។ ទោះជាយ៉ាងណាក៏ដោយ Bellingham បាននិយាយអំឡុងពេលសម្ភាសន៍ ក្រោយចប់ការប្រកួតរបស់គាត់ថា ភាពចម្រូងចម្រាស់តិចតួចជាមួយ Lisandro Martinez គឺជារឿងមួយ ក្នុងចំណោមរឿងជាច្រើនទៀតដែលតែងតែកើតឡើងនៅលើទីលាន។
ខ្សែបម្រើ Jude Bellingham បាននិយាយថា៖ “ពេលគាត់ (Lisandro Martinez) ចេញមក គាត់បានជូនពរខ្ញុំ, ខ្ញុំពិតជាគោរពណាស់។ ខ្ញុំដឹងថាអ្វីនៅលើទីលាន គឺនៅលើទីលានប៉ុណ្ណោះ។ គាត់ជាគូប្រជែងដ៏អស្ចារ្យ និងជាកីឡាករដ៏អស្ចារ្យ។ ដូចខ្ញុំដែរ គាត់ចង់ឈ្នះ ហើយពេលខ្លះវាក៏លេចចេញនូវកំហុស។ នោះគឺជាផ្នែកមួយនៃការប្រកួតបាល់ទាត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ