បាល់ទាត់អន្តរជាតិ
Jude Bellingham នឹងខកខានការប្រកួត UCL ទល់នឹង RB Leipzig នៅរំលងអាធ្រាតនេះ
កីឡាករឆ្នើម Jude Bellingham នឹងអវត្តមានក្នុងការប្រកួត UEFA Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ Real Madrid ទល់នឹង RB Leipzig នៅរំលងអាធ្រាតនេះ (ម៉ោង 3:00) ដោយសាររបួសកជើង។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានប្ដូរចេញបន្ទាប់ពីការស៊ុតបញ្ចូលទី 2 គ្រាប់ ក្នុងជ័យជម្នះ 4-0 ទៅលើ Girona កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ទោះជាយ៉ាងណាក៏ដោយ ជម្រើសខ្សែបម្រើរបស់ Real Madrid នៅមានច្រើនទៀត បើទោះបីជាមិនមាន Jude Bellingham ក៏ដោយ។ បច្ចុប្បន្នក្លឹបអធិរាជស Real Madrid ជួបប្រទះតែវិបត្តិនៃការខ្វះខាតខ្សែការពារកណ្ដាលប៉ុណ្ណោះ ខណៈដែលកាលពីប្រកួតមុនដែលជាប្រកួតចុងក្រោយ ពួកគេបានយកខ្សែការពារស្លាបទៅលេងជាខ្សែការពារកណ្ដាល។
ថ្វីបើក្លឹប Real Madrid មិនបានបញ្ជាក់ថា ខ្សែបម្រើវ័យ 20 ឆ្នាំ Jude Bellingham វិលត្រឡប់ចូលទីលានវិញពេលណាក៏ដោយ លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ក្លឹប បាននិយាយថា មិនមានវត្តមានរបស់ Bellingham ទេ សម្រាប់ប្រកួតជាមួយ RB Leipzig ហើយទោះបីជាគ្មានកីឡាករឆ្នើមរូបនេះក៏ដោយ Real Madrid នៅតែអាចមានលទ្ធភាពឈ្នះលើគូប្រកួតបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar