បាល់ទាត់អន្តរជាតិ
បានលុយច្រើនមែន តែ Mane ថា ការចាកចេញទៅអារ៉ាប៊ីសាអូឌីត គឺជារឿងដ៏ខកចិត្តបំផុតមួយ
ខ្សែប្រយុទ្ធឆ្នើម Sadio Mane បានសារភាពថា គាត់ពិតជាខកចិត្តក្នុងការចាកចេញពី Bayern Munich ទៅចូលរួមជាមួយ Al Nassr ដែលជាកន្លែងគាត់នឹងក្លាយជាមិត្តរួមក្រុមជាមួយ Cristiano Ronaldo។ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះ ត្រូវបានគេដឹងថា ជិតចុះហត្ថលេខាផ្ទេរទៅ Saudi Pro League ហើយ និងបានទទួលការពិនិត្យសុខភាពនៅថ្ងៃច័ន្ទនេះផងដែរ។
Sadio Mane បានចាកចេញពី Bayern Munich ក្រោយចំណាយពេលត្រឹមតែមួយរដូវកាលប៉ុណ្ណោះនៅទឹកដីអាឡឺម៉ង់។ ការផ្ទេរទៅលេងនៅអារ៉ាប៊ីសាអូឌីត គាត់នឹងទទួលបានប្រាក់ប្រហែលជា 34 លានផោន (40 លានអឺរ៉ូ) ក្នុងមួយឆ្នាំដោយមិនជាប់ពន្ធ ដែលនោះស្មើនឹងជាង 650,000 ផោន ក្នុងមួយសប្តាហ៍។ Sadio Mane គ្រោងនឹងចុះហត្ថលេខាលើកុងត្រារហូតដល់ឆ្នាំ 2027 ជាមួយ Al Nassr ដែលមានន័យថា គាត់នឹងអាចទទួលបានប្រាក់ចំណូលសរុបប្រហែល 136 លានផោន។
ទោះជាយ៉ាងណាក៏ដោយ Sadio Mane បាននិយាយថា៖ “ការចាកចេញពី Bayern Munich ធ្វើឲ្យខ្ញុំខកចិត្ត។ ខ្ញុំប្រាថ្នាចង់បានការបញ្ចប់អាជីពជាមួយនឹងជម្រើសផ្សេងពីនេះ។ ខ្ញុំដឹងថា ខ្ញុំអាចជួយក្រុមបាននៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគ្រាន់តែជូនពរក្លឹប និងអ្នកគាំទ្រឲ្យជួបនឹងរឿងល្អៗនាពេលអនាគត”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ