Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​អារ៉ាប់ ត្រៀម​ឆក់​យក​ខ្សែបម្រើ Sofyan Amrabat ដែល​ជា​គោលដៅ​របស់ Man United

Published

on

ក្លឹប Al-Ahli ត្រូវ​​បាន​​គេ​រាយការណ៍​ថា មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទិញ​យក​ខ្សែ​បម្រើ​របស់​ក្លឹប Fiorentina គឺ​កីឡាករ Sofyan Amrabat ដែល​កីឡាករ​រូប​នេះ​ដែរ ក៏​កំពុង​ជា​គោលដៅ​របស់​ក្លឹប​បិសាចក្រហម Manchester United ដូចគ្នា។ គេ​បាន​ដឹង​ថា Sofyan Amrabat បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ក្នុង​ការ​ផ្ទេរ​ទៅ Premier League ហើយ ប៉ុន្តែ​ពេល​នេះ​ដំណើរ​ត្រូវ​បង្អាក់​បន្ទាប់​ពី​វត្តមាន​របស់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​បាន​លេចឡើង។

ចាប់​តាំង​បាន​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក ក្នុង​អំឡុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ 2022 ខ្សែបម្រើ Sofyan Amrabat ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ចូល​រួម​ជាមួយ​ក្លឹប​កំពូល​ៗ​ជាច្រើន​នៅ​តំបន់​អឺរ៉ុប។ ទោះ​បី​ជា Fiorentina បាន​បដិសេធ​សំណើរ​ជា​ច្រើន​កាល​ពី​ខែ​មករា​កន្លង​ទៅ​ក៏​ដោយ ក្លឹប​អ៊ីតាលី​មួយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឆក់​យក​ឱកាស​លក់ Sofyan Amrabat នៅ​រដូវក្តៅ​នេះ មុន​ពេល​គេ​ផុត​កុងត្រា។

លើស​ពី​នេះ​ទៅ​ទៀត កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​ក៏​មិន​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​បន្ត​កុងត្រា​របស់​គាត់​រហូត​ដល់​ឆ្នាំ 2025 ផង​ដែរ។ កាល​ពី​សប្តាហ៍​មុន មាន​អះអាង​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា Manchester United បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន 30 លាន​អឺរ៉ូ ក្នុង​ការ​នាំ​យក Amrabat ទៅ Old Trafford ហើយ គ្រាន់​តែ​មិន​ទាន់​បាន​សម្រេច​ជា​ផ្លូវការណ៍។

ដោយ​ឡែក​ពេល​នេះ របាយការណ៍​ពី L’Equipe បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា Al-Ahli កំពុង​ព្យាយាម​ចរចា​ជាមួយ Amrabat ដើម្បី​នាំ​យក​គាត់​ទៅ Saudi Pro League នៅ​រដូវក្ដៅ​នេះ។ ក្លឹប Al-Ahli គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំង​បួន ដែល​ហ៊ាន​ចាយ​លុយ​ធំ។ ដូច្នេះ​ហើយ​ពេល​នេះ​ស្ថានភាព​របស់ Amrabat អាច​ប្រែប្រួល ប្រសិន​បើ​គាត់​ជ្រើសរើស​យក​លុយ​សំខាន់​ជាង​ការ​មក​បន្ត​ដំណើរ​ផ្សងព្រេង​ក្នុង​ពិភពបាល់ទាត់​របស់​អង់គ្លេស។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២