បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Tottenham Hotspur មិនអើពើនឹងការដេញថ្លៃ Harry Kane ទោះទឹកប្រាក់កើនឡើងដល់ 86 លានផោនក៏ដោយ
ប្រធានក្លឹប Tottenham Hotspur លោក Daniel Levy ត្រូវបានគេដឹងថា មិនអើពើនឹងក្លឹប Bayern Munich ដែលព្យាយាមចរចាដេញថ្លៃលើខ្សែប្រយុទ្ធរបស់ខ្លួន Harry Kane ឡើយ។ យ៉ាងណាមិញ ក្លឹបម្ចាស់ជើងឯកអាឡឺម៉ង់ Bayern Munich បានដេញថ្លៃជាលើកទីពីររបស់ពួកគេសម្រាប់ Harry Kane ប៉ុន្តែត្រូវបានច្រានចោលដោយប្រធានក្លឹបកាលពីដើមសប្តាហ៍នេះ។
ទោះបីជាយ៉ាងណាក៏ដោយ Bayern Munich នៅតែមិនបោះបង់ការចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះឡើយ ខណៈដែលគេដឹងថា ពួកគេនឹងត្រៀមការដាក់សំណើរជាលើកចុងក្រោយ ដែលមានតម្លៃបំបែកកំណត់ត្រា 86 លានផោន។ យ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយរបស់ Bild អាឡឺម៉ង់ បានអះអាងថា Daniel Levy មិនអើពើនឹងឱកាសនៃការលក់ Harry Kane ទៅឲ្យ Bayern Munich នោះឡើយ ហើយប្រធានក្លឹបរូបនេះថែមទាំងបានធ្វើដំណើរទៅ Miami ដើម្បីកម្សាន្តជាមួយគ្រួសាររបស់ខ្លួនទៀតផង។
ក្លឹប Tottenham Hotspur នៅតែព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធឆ្នើម Harry Kane ឲ្យចុះកុងត្រាថ្មីជាមួយពួកគេជាច្រើនឆ្នាំទៀត ប៉ុន្តែត្រូវបានកីឡាករសញ្ជាតិអង់គ្លេសរូបនេះបដិសេធ។ ប្រសិនបើ Harry Kane មិនបន្តកុងត្រាថ្មីទេនោះ គាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។ មជ្ឈដ្ឋានបាល់ទាត់បានមើលឃើញថា ប្រសិនបើ Tottenham Hotspur លក់ Harry Kane គឺជាជម្រើសដ៏ល្អបំផុត ជាជាងការទុកគាត់ឲ្យផុតកុងត្រា ហើយចាកចេញដោយមិនបានប្រាក់សូម្បីមួយរៀល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ14 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish