បាល់ទាត់អន្តរជាតិ
Chelsea ប្រកាសលេខអាវផ្លូវការណ៍សម្រាប់កីឡាកររបស់ខ្លួន នៅមុនរដូវកាលថ្មីចាប់ផ្ដើម
ក្លឹបតោខៀវ Chelsea នៅថ្ងៃអង្គារនេះបានប្រកាសបញ្ជាក់ពីចំនួនកីឡាកររបស់ខ្លួនដែលជាបេក្ខភាពលេងក្នុងឈុតធំសម្រាប់រដូវកាល 2023/2024។ ក្នុងនោះដែរ មានកីឡាករមួយចំនួន រួមទាំងកីឡាករចំណូលថ្មី ត្រូវបានប្ដូរលេខអាវ។ ខ្សែប្រយុទ្ធ Christopher Nkunku នឹងពាក់អាវលេខ 18 ខណៈដែល Axel Disasi ពាក់លេខ 2។
យ៉ាងណាមិញ ខ្សែបម្រើដែលឈ្នះ World Cup ឆ្នាំ 2022 ជាមួយអាហ្សង់ទីន Enzo Fernandez នឹងពាក់អាវលេខ 8 ហើយខ្សែប្រយុទ្ធស្លាប Mykhailo Mudryk ប្ដូរមកពាក់លេខ 10។ ដោយឡែក Raheem Sterling នឹងប្ដូរមកពាក់អាវលេខ 7 ដូចពេលគាត់នៅ Man City ដែរ ខណៈដែលកីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានពាក់អាវលេខ 17 កាលពីរដូវកាលមុន។
ខាងក្រោមនេះ គឺជាលេខអាវផ្លូវការណ៍សម្រាប់កីឡាករទាំងអស់របស់ Chelsea៖
1 – Kepa Arrizabalaga
2 – Axel Disasi
3 – Marc Cucurella
5 – Benoit Badiashile
6 – Thiago Silva
7 – Raheem Sterling
8 – Enzo Fernandez
10 – Mykhailo Mudryk
11 – Noni Madueke
13 – Marcus Bettinelli
14 – Trevoh Chalobah
15 – Nicolas Jackson
16 – Lesley Ugochukwu
17 – Carney Chukwuemeka
18 – Christopher Nkunku
19 – Armando Broja
20 – Andrey Santos
21 – Ben Chilwell
23 – Conor Gallagher
24 – Reece James
26 – Levi Colwill
27 – Malo Gusto
29 – Ian Maatsen
31 – Robert Sanchez
33 – Wesley Fofana
37 – Mason Burstow
47 – Lucas Bergstrom
50 – Eddie Beach
67 – Lewis Hall
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!