Connect with us

បាល់ទាត់អន្តរជាតិ

លក់ Harry Maguire ចេញ​រួច​ហើយ បិសាចក្រហម​នឹង​នាំ​យក​ខ្សែការពារ​មួយ​រូប​ពី Bayern Munich

Published

on

ខ្សែ​ការពារ​កណ្តាល Harry Maguire របស់​ក្លឹប​បិសាចក្រហម កំពុង​ខិត​ជិត​នឹង​ចូលរួម​ជាមួយ West Ham United ហើយ បន្ទាប់​ពី​ក្លឹប​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេរាយការណ៍​ថា បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការណ៍ ក្នុង​ការ​ផ្ទេរ​កីឡាករ​វ័យ 30 រូប​នេះ ក្នុង​តម្លៃ 30 លានផោន (38.2 លានដុល្លារ)។

ការ​ចាកចេញ​របស់ Harry Maguire ធ្វើ​ឲ្យ​បិសាចក្រហម​សម្លឹង​មើល​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែការពារ​ស្ដាំ​មួយ​រូប​របស់ Bayern Munich គឺ​កីឡាករ Benjamin Pavard។ ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ​ត្រូវ​គេ​ដឹង​ថា មិនមាន​ចេតនា​បន្ត​កុងត្រា​ថ្មី​របស់​គាត់​ឲ្យ​លើស​ពី​កុងត្រា​ដែល​នឹង​ផុត​កំណត់​នៅ​ឆ្នាំ 2024 ទៀត​នោះ​ឡើយ។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ យោង​តាម​អ្នក​យកព័ត៌មាន​របស់ Sky Germany លោក Florian Plettenberg បាន​អះអាង​ថា ក្លឹប​បិសាចក្រហម Manchester United កំពុង​តាមដាន​ពី​ស្ថានភាព​របស់ Benjamin Pavard។ លោក Erik ten Hag ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប គឺ​ជា​អ្នក​ដែល​ពេញ​ចិត្ត​ក្នុង​ការ​នាំ​យក​ខ្សែការពារ​ស្លាប​រូប​នេះ​មក Old Trafford ខណៈ​ដែល Bayern Munich ក៏​អាច​នឹង​ពិចារណា​លក់​គាត់​ចេញ​ឲ្យ​បាន​មុន​ពេល​កុងត្រា​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ផង​ដែរ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២