Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ប្រកាស​លេខ​អាវ​ផ្លូវការណ៍​សម្រាប់​កីឡាករ​របស់​ខ្លួន នៅ​មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម

Published

on

ក្លឹប​តោខៀវ Chelsea នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​បញ្ជាក់​ពី​ចំនួន​កីឡាករ​របស់​ខ្លួន​ដែល​ជា​បេក្ខភាព​លេង​ក្នុង​ឈុត​ធំ​សម្រាប់​រដូវកាល 2023/2024។ ក្នុង​នោះ​ដែរ មាន​កីឡាករ​មួយ​ចំនួន រួម​ទាំង​កីឡាករ​ចំណូល​ថ្មី ត្រូវ​បាន​ប្ដូរ​លេខ​អាវ។ ខ្សែ​ប្រយុទ្ធ Christopher Nkunku នឹង​ពាក់​អាវ​លេខ 18 ខណៈ​ដែល Axel Disasi ពាក់​​លេខ 2។

យ៉ាង​ណា​មិញ ខ្សែបម្រើ​ដែល​ឈ្នះ World Cup ឆ្នាំ 2022 ជាមួយ​អាហ្សង់ទីន Enzo Fernandez នឹង​ពាក់​អាវ​លេខ 8 ហើយ​ខ្សែប្រយុទ្ធ​ស្លាប Mykhailo Mudryk ប្ដូរ​មក​ពាក់​លេខ 10។ ដោយ​ឡែក Raheem Sterling នឹង​ប្ដូរ​មក​ពាក់​អាវ​លេខ 7 ដូច​ពេល​គាត់​នៅ Man City ដែរ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ពាក់អាវ​លេខ 17 កាល​ពី​រដូវកាល​មុន។

ខាង​ក្រោម​នេះ គឺ​ជា​លេខអាវ​ផ្លូវការណ៍​សម្រាប់​កីឡាករ​ទាំង​អស់​របស់ Chelsea៖

1 – Kepa Arrizabalaga

2 – Axel Disasi

3 – Marc Cucurella

5 – Benoit Badiashile

6 – Thiago Silva

7 – Raheem Sterling

8 – Enzo Fernandez

10 – Mykhailo Mudryk

11 – Noni Madueke

13 – Marcus Bettinelli

14 – Trevoh Chalobah

15 – Nicolas Jackson

16 – Lesley Ugochukwu

17 – Carney Chukwuemeka

18 – Christopher Nkunku

19 – Armando Broja

20 – Andrey Santos

21 – Ben Chilwell

23 – Conor Gallagher

24 – Reece James

26 – Levi Colwill

27 – Malo Gusto

29 – Ian Maatsen

31 – Robert Sanchez

33 – Wesley Fofana

37 – Mason Burstow

47 – Lucas Bergstrom

50 – Eddie Beach

67 – Lewis Hall

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២