បាល់ទាត់អន្តរជាតិ
ស្ទើរតែត្រូវលក់ចេញទៅហើយ ពេលនេះបិសាចក្រហមត្រៀមបន្តកុងត្រាថ្មីរយៈពេលវែងដល់ Wan-Bissaka
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំបើកការពិភាក្សាជាមួយ Aaron Wan-Bissaka និងអ្នកតំណាងរបស់គាត់ជុំវិញការបន្តកុងត្រាថ្មីរយៈពេលវែងនៅ Old Trafford។ យ៉ាងណាមិញកីឡាករវ័យ 25 ឆ្នាំរូបនេះស្ទើរតែត្រូវបិសាចក្រហមលក់ចេញទៅហើយ កាលពីខែមករាកន្លងទៅ។
ជាសំណាងល្អ នៅចុងរដូវកាលមុន 2022-2023 ខ្សែការពារស្ដាំរូបនេះ ត្រូវបានគ្រូបង្វឹកប្រើប្រាស់ជាថ្មីម្ដងទៀត ហើយឲ្យ Diogo Dalot ទៅលេងនៅស្លាបឆ្វេងម្ដងម្កាល។ គាត់ក៏ចាប់ផ្ដើមមានទម្រង់លេងលេចធ្លោរឡើងវិញ ដោយបានបង្ហាញខ្លួនសរុប 34 ប្រកួត និងថែមទាំងបានដណ្ដើមជម្រើសដំបូងពី Diogo Dalot ទៀតផង។
បច្ចុប្បន្ន Wan-Bissaka គឺជាកីឡាករដែលនឹងប្រើប្រាស់ក្នុងជម្រើសដំបូងសម្រាប់ការប្រកួតនៅ Premier League ដោយគ្រូបង្វឹករបស់បិសាចក្រហមលោក Erik ten Hag ហាក់ដូចជាពេញចិត្តនឹងគុណភាពការពាររបស់គាត់ជាងសមត្ថភាពរបស់ Diogo Dalot។ លើសពីនេះទៀត យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Manchester United គ្រោងនឹងបើកការពិភាក្សាជាមួយខ្សែការពាររូបនេះ លើការបន្ថែមកុងត្រារយៈពេលវែងថ្មីមួយនៅ Old Trafford។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត