បាល់ទាត់អន្តរជាតិ
កុំព្យូទ័រឆ្លាតវៃ ទស្សន៍ទាយក្រុមដែលឈ្នះពាន Premier League រដូវកាលនេះ
កុំព្យូទ័រឆ្លាតវៃ រឺគេហៅថា Supercomputer ដែលជាកម្មសិទ្ធិរបស់ King Casino Bonus បានធ្វើការទស្សន៍ទាយកាលពីពេលថ្មីៗនេះថា ក្លឹបមេឃខៀវ Manchester City នឹងនៅតែជាក្រុមដែលឈ្នះពាន Premier League ម្ដងទៀត នៅរដូវកាលនេះ ខណៈដែល Arsenal នឹងនៅតែជាជើងឯករងដដែល។
យ៉ាងណាមិញកុំព្យូទ័រឆ្លាតវៃរបស់ King Casino Bonus បានប្រាប់ឲ្យដឹងទៀតថា ក្លឹបបិសាចក្រហម Manchester United នឹងឈរនៅចំណាត់ថ្នាក់លេខ 4។ សម្រាប់ហង្សក្រហម Liverpool ដែលមានយុទ្ធនាការដ៏អាក្រក់កាលពីឆ្នាំមុន ពួកគេត្រូវបានព្យាករណ៍ថា នឹងត្រឡប់ទៅចំណាត់ថ្នាក់ជាក្រុមកំពូលទាំង 4 វិញ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ 3។
យ៉ាងណាប្រសិនបើវាជាការពិតនោះ Man City នឹងក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលឈ្នះពាន Premier League បាន 4 រដូវកាលជាប់ៗគ្នា។ បច្ចុប្បន្ននេះមិនទាន់មានក្រុមណាមួយដែលអាចឈ្នះពានលីគកំពូលរបស់អង់គ្លេសជាប់ៗគ្នាលើសពី 3 ដងឡើយ ហើយក្រុមដែលធ្លាប់ឈ្នះបាន 3 រដូវកាលជាប់ៗគ្នានោះមាន Huddersfield Town, Arsenal, Liverpool, Manchester United និង Manchester City។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!