Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ហ៊ាន​ចាយលុយ​ធំ រហូត​ដល់ 110 លានផោន​លើ​ខ្សែបម្រើ Moises Caicedo

Published

on

ក្លឹប​ហង្សក្រហម Liverpool បាន​យល់​ព្រម​លើ​តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា ដើម្បី​ចុះ​ហត្ថលេខា​លើ Moises Caicedo ពី​ក្លឹប Brighton។ តម្លៃ​សរុប​នៃ​ការ​ចំណាយ​លើ​ខ្សែ​បម្រើ​រូប​នេះ​ត្រូវ​បាន​គេ​ជឿ​ថា មិន​ក្រោម 110 លាន​ផោន នោះ​ឡើយ ហើយ Moises Caicedo ក៏​ត្រៀម​ខ្លួន​រួច​រាល់​នឹង​ត្រូវ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​សុក្រ​នេះ។

ក្លឹប Brighton បាន​កំណត់​តម្លៃ​ផ្ទេរ​របស់​កីឡាករ​ឆ្នើម​រូប​នេះ​កាន់​តែ​ខ្ពស់​បន្ទាប់​ពី​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន Moises Caicedo។ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ប្រធាន​ក្លឹប Brighton បាន​និយាយ​ថា ពួក​គេ​នឹង​លក់​កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ ទាល់​តែ​មាន​សំណើរ​ដេញ​ថ្លៃ​ប្រហែល​នឹង Declan Rice ដែល​ផ្ទេរ​ទៅ Arsenal ដែរ។

គ្មាន​នរណា​ម្នាក់​គិត​ថា Moises Caicedo អាច​នឹង​មាន​តម្លៃ​ខ្លួន​ខ្ពស់​រហូត​ដល់​ខ្ទង់ 100 លានផោន​នោះ​ឡើយ។ ប៉ុន្តែ​ជា​លទ្ធផល Liverpool បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ចរចា​ជាមួយ Brighton ដើម្បី​កំណត់​លើ​កិច្ច​ព្រមព្រៀង​រហូត​ដល់ 110 លាន​ផោន។ ទន្ទឹម​នឹង​នេះ​ដែរ Brighton មាន​ច្រក​ផ្លូវជា​ច្រើន​ដើម្បី​បញ្ចេញ​កីឡាករ​ឆ្នើម​រូប​នេះ ខណៈ​ដែល Chelsea ហ៊ាន​ឲ្យ​ថ្លៃ​ពួក​គេ 100 លានផោន ហើយ Bayern Munich ក៏​ហ៊ាន​ចំណាយ​ដល់ 90 លានផោន​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២