Connect with us

បាល់ទាត់អន្តរជាតិ

កុំព្យូទ័រ​ឆ្លាត​វៃ ទស្សន៍​ទាយ​ក្រុម​ដែល​ឈ្នះពាន Premier League រដូវកាល​នេះ

Published

on

កុំព្យូទ័រ​ឆ្លាតវៃ រឺ​គេ​ហៅ​ថា Supercomputer ដែល​ជា​កម្មសិទ្ធិ​របស់ King Casino Bonus បាន​ធ្វើ​ការ​ទស្សន៍​ទាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប​មេឃខៀវ Manchester City នឹង​នៅ​តែ​ជា​ក្រុម​ដែល​ឈ្នះ​ពាន Premier League ម្ដង​ទៀត នៅ​រដូវកាល​នេះ ខណៈ​ដែល Arsenal នឹង​នៅ​តែ​ជា​ជើង​ឯករង​ដដែល។

យ៉ាង​ណា​មិញ​កុំព្យូទ័រ​ឆ្លាតវៃ​របស់ King Casino Bonus បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ក្លឹប​បិសាចក្រហម Manchester United នឹង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 4។ សម្រាប់​ហង្សក្រហម Liverpool ដែល​មាន​យុទ្ធនាការ​ដ៏​អាក្រក់​កាល​ពី​ឆ្នាំ​មុន ពួក​គេ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ត្រឡប់​ទៅ​ចំណាត់​ថ្នាក់​ជា​ក្រុម​កំពូល​ទាំង 4 វិញ ដោយ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ 3។

យ៉ាង​ណា​ប្រសិន​បើ​វា​ជា​ការ​ពិត​នោះ Man City នឹង​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដែល​ឈ្នះពាន Premier League បាន 4 រដូវកាល​ជាប់ៗ​គ្នា។ បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ក្រុម​ណា​មួយ​ដែល​អាច​ឈ្នះពាន​លីគ​កំពូល​របស់​អង់គ្លេស​ជាប់ៗ​គ្នា​លើស​ពី 3 ដង​ឡើយ ហើយ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​បាន 3 រដូវកាល​ជាប់ៗ​គ្នា​នោះ​មាន Huddersfield Town, Arsenal, Liverpool, Manchester United និង Manchester City។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២